ចឹងសោះទើប ចាន់ កែវនិមល ទៅអាមេរិកលើកនេះជក់សូរ

0

គ្មានអ្នកណាមិនដឹងនោះទេថាពិធីការិនីល្បីល្បាញអ្នកនាង ចាន់ កែវនិមល ហាកំពូលរវល់ ដោយសារតែអ្នកនាងមានកម្មវិធីធំៗជាមួយហង្សមាសផង និង មានកម្មវិធីគ្រប់គ្រងអាហ្វែខាងក្រៅផង។ អុីចឹងហើយទើបម្នាក់ៗភ្ញាក់ផ្អើលនៅពេលអ្នកនាងបង្ហាញខ្លួននៅលើទឹកដីអាមេរិក ដោយមិនមែនជាការងារសោះក្នុងរយៈពេលយូរនៅក្នុងពេលនេះ។

អ្នកនាង ចាន់កែវនិមល បញ្ជាក់ថា អ្នកនាងមកលេងទឹកដីអាមេរិកនេះ តាំងពីចុងខែកក្កដា ដោយអ្នកនាងនឹងនៅកម្សាន្តរហូតដល់ថ្ងៃ២៤ សីហា ឯណោះ ទើបអ្នកនាងត្រលប់ទៅវិញ។ ដំណើរមកយូរលើកនេះ អ្នកនាងថា ដោយសារតែអ្នកនាងមកលេងឳពុកម្ដាយ និងបងប្អូន ដែលសុទ្ធតែរស់នៅសហរដ្ឋអាមេរិក។ អ្នកនាងនិយាយថា”ដោយសារតែកន្លងមកម៉ាក់ប៉ាគាត់ចុះទៅលេងខ្ញុំនៅខ្មែររហូត ទើបលើកនេះបានមកម្ដង នៅដើរលេងជាមួយគាត់អោយយូរតែម្ដង”។ អ្នកនាងត្រូវបានឳពុកម្ដាយ និង បងប្អូនជូនដើរកម្សាន្តស្ទើរតែគ្រប់កន្លែងក្នុងរដ្ឋសំខាន់ៗរបស់អាមេរិក ដោយសូម្បីតែកោះហាវ៉ៃដ៏ល្បីល្បាញក៏អ្នកនាង និងកូនស្រីបានទៅកម្សាន្តដែរ។

អ្នកនាងថាដំណើរមកលេងជក់សូរនៅអាមេរិកក្នុងពេលរវល់នេះ អ្នកនាងបោះចោលការងារក្នុងស្រុកច្រើនណាស់ ប៉ុន្តែមកពីអ្នកនាងជាប់វីហ្សាទៅហើយ បើពន្យារពេល ឬ មិនមកគឺខូចក្រេឌីតទើបត្រូវតែទៅ។ អ្នកនាងបន្តថា”ជ្រុលមកអាមេរិកមកលេងម៉ាក់ប៉ាទៅហើយ ចឹងនៅដើរលេងអោយអស់ដៃតែម្ដងទៅ គឺអត់មានមកការងារទេ”។ យ៉ាងណាមិញអ្នកនាងថាសោកស្ដាយ ដែលស្វាមីរវល់ការងារហើយមិនអាចមករួមដំណើរបាន។ អ្នកនាងនឹងវិលត្រលប់មកដល់ថ្ងៃទី២៤ សីហានេះ ដោយនឹងទទួលធ្វើការងារភ្លាមៗ គឺអត់សម្រាកឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here