កវីនិពន្ធ វិរៈ ពន្លក ថាអ្វីដែល ទូច ស្រីលក្ខណ៍ បង្ហាញជាអ្វីដែលខ្លួនចង់បាន

0

កវីនិពន្ធ លោក វិរៈ ពន្លក ដែលត្រូវគេស្គាក់ថាមានស្នាដៃរាប់មិនអស់ក្នុងការតែងនិពន្ធបទចម្រៀង បានបង្ហាញអារម្មណ៍រំភើប និងត្រេកត្រអាលយ៉ាងខ្លាំង ចំពោះសារដែល តារាចម្រៀង ទូច ស្រីលក្ខណ៍ បង្ហោះឡើង កាលពីប៉ុន្មានថ្ងៃមុន។ លោកថា អ្វីដែលនាងបានធ្វើគឺជាកម្លាំងចិត្តដ៏ធំ ដែលលោក ក៏ដូចជាអ្នកនិពន្ធ និងផលិតករគ្រប់គ្នាចង់បាន។

បន្ថែមពីការរំភើបអស់ជាច្រើនថ្ងៃមកហើយ លោក វិរៈ ពន្លក បន្តថាស្ទើរតែពាក់កណ្ដាលជីវិតរបស់លោក លោកធ្លាប់បាននិពន្ធបទចម្រៀងល្អៗអោយតារាចម្រៀងមានឈ្មោះបោះសំលេងរាប់មិនអស់ច្រើនមកហើយ ប៉ុន្តែអាចនិយាយបានថាកម្រមានតារាចម្រៀងរូបណាហ៑ានធ្វើដូចអ្នកនាង ទូច ស្រីលក្ខណ៍។ លោកថាកម្រមានណាស់ ដែលក្រោយពេលល្បី តារាមួយរូបហ៑ានប្រកាសអោយស្គាល់អ្នកដែលធ្វើអោយខ្លួនគេល្បី ដោយការប្រកាសជាសាធារណៈគឺរឹតតែអត់។ លោកថាអ្វីដែល ទូច ស្រីលក្ខណ៍ គឺជាកម្លាំងចិត្តរបស់អ្នកនិពន្ធ និងផលិតករ ហើយលោកក៏មិនចង់បានអ្វីពីសិល្បករណាម្នាក់ក្រៅពីការចងចាំ និងការរំលឹកឈ្មោះខ្លួនដូចអ្វីដែលបានឃើញនេះដែរ។

គួរបញ្ជាក់ថា អ្នកនាង ទូច ស្រីលក្ខណ៍បានសរសេរថា”មួយជីវិតរបស់ខ្ញុំយល់ច្បាស់ណាស់ថាអីជាអី ចាំចង់ទុកក្នុងចិត្តថាមិនដែរភ្លេចគុណនិងមិនដែលខ្លាចនិងបង្ហាញឈ្មេាះអ្នកនិពន្ធនិងអ្នកដឹងនាំក៏ដូចជាអ្នកសំរួលតន្រ្តីអេាយបងប្អូនឃេីញនេាះដែរ:blush: ហេីយខ្ញុំមិនដែរចង់បានតែផលប្រយេាជន៍លេីកបុគ្គលណាម្នាក់មានអីខ្ញុំតែងតែចែករំលែកចំពេាះពួកគាត់តាមការដែរខ្ញុំធ្វេីបានតាមលទ្ធភាពរបស់ខ្ញុំ ហេីយខ្ញុំមានអីខ្ញុំមិនដែរចេះចង់បានតែម្នាក់ឯងដេាយគ្មានបេះដូងនេាះទេ☹ វាជារឿងពិតរាល់ពេលខ្ញុំឡេីងច្រៀងគ្រប់បណ្តាលតាមស្ថានីទូរទស្សន៍ផ្សេងៗបេីខ្ញុំយកបទរបស់បុគ្គលណាម្នាក់មកនិពន្ធមកអេាយខ្ញុំ ខ្ញុំតែងតែលេីកឈ្មេាះរបស់គាត់មកបង្ហាញអេាយបងប្អូនបានស្គាល់ឈ្មេាះគាត់តាមរយៈរូបខ្ញុំជាម្ចាស់បទច្រៀងបេីរាល់សារពត៌មានសួរខ្ញុំខ្ញុំក៏មិនដែររំលងឈ្មេាះពួកគាត់នេាះដែរ ខ្ញុំប្រាកដច្បាស់ក្នុងចិត្តរបស់ខ្ញុំថាមនុស្សខ្ញុំមិនមែនខ្វះគុណធម៌យកល្អតែម្នាក់នេាះទេ ? តារាល្បីបានគឺបានមកពីពួកគាត់ទាំងបីព្យាយាមរកបទថ្មីសំរាប់តែយេីងម្នាក់ គឺអ្នកនិពន្ធសំខាន់បំផុត អរគុណដល់បងវិរៈពន្លក អ្នកនិពន្ធខ្មែរដែរបានសរសេរបទ សុភមង្គលមិនមែនឋិតនៅលេីលុយតែមួយមុខមកអេាយខ្ញុំច្រៀង ឥឡូវបងប្អូនជាច្រេីនស្គាល់គាត់ច្បាស់ណាស់តាមរយៈមួយបទនេះ:pray: អរគុណដល់បងផល វឌ្ឍនៈបានសំរួលតន្រ្តីមកអេាយខ្ញុំសឹងតែគ្រប់បទ:pray: ពេលវេលានៃការត្រឡប់ទៅរស់នៅស្រុកក្រៅយក៏មិនយូរដែរ? បេះដូងរបស់ខ្ញុំមិនដែរចេះក្បត់បុគ្គលជាមនុស្សដែររួមការងារជាមួយខ្ញុំទេ ធ្វេីអីច្រៀងអីថតនៅណាតែងតែទាញក្រុមមកជាមួយមិនដែររំលងសូម្បីតែមួយកម្មវិធីមានពេលខ្លះលុយដែរបានទទួលសឹងតែមិនបានសំរាប់ខ្លួនឯង ខ្ញុំព្យាយាមធ្វេីបែបណាអេាយក្រុមមានការងារធ្វេីមានថវិការសំរាប់ខ្លួនឯងដេាយមិនដែរគិតពីខ្លួនឯងសូម្បីតែបន្តិច រាល់សំលៀកបំពាក់ថតរឺច្រៀងខ្ញុំមិនដែរអេាយពួកគាត់មកលំបាកទិញនិងរកនេាះទេ ព្យាយាមផ្លាស់ប្តូសស្ទាយរបស់គាត់អេាយមានភាពទាក់ទាញ :pensive:ការធ្វេីវាជាការលះបង់ដែរមិនចង់បានការតបស្នងមកវិញសូម្បីតែបន្តិច សូមត្រឹមតែចាំឈ្មេាះខ្ញុំទៅបានហេីយ☹នេះជាសារសរសេរដេាយទឹកភ្នែក:pensive::pensive:“។

LEAVE A REPLY

Please enter your comment!
Please enter your name here