ទេព ស្រីពៅ និយមបង្អួតដើមទ្រូង តែបដិសេធឈុតស្រើបស្រាល

0

ថ្វីដ្បិតនិយមបង្អួតស្ទីលសុិចសុីនៅក្នុងសង្គមហ្វេសប៑ុក បូករួមទាំងសកម្មភាពទៅណាមកណា ដោយមិនខ្លាចការប្រមាញ់ពីក្រសែភ្នែកបុរសៗ ក៍តារាសម្ដែង ដែលមានសម្រស់ដើមទ្រូងស្អាតទ្រលុកទ្រលន់ បែរជាអះអាងថា អត់ទទួលសម្ដែងឈុតស្រើបស្រាល និងសុិចសុីហួសហេតុនោះទេ។ ផ្ទុយទៅវិញនាងបែរបង្ហាញជំនឿចិត្តថានឹងអាចប្រមូលប្រជាប្រិយភាពបានខ្ទរខ្ទារក្នុងសិល្បៈ ក្រោយពីមានឱកាសសម្ដែងក្នុងរឿង”ដើម្បីកូន” ដែលជាស្នាដៃថ្មីរបស់លោក ហ៑ុយ យ៉ាឡេង នោះផង។ 

កញ្ញា ទេព ស្រីពៅ បានអះអាងថា សម្រាប់ស្ទីលសុិចសុី នាងមិនខ្លាចក្នុងការគ្រងឈុតបញ្ចេញដើមទ្រូងនោះទេ ប៉ុន្តែសម្រាប់ការសម្ដែងសុិចសុីស្រើបស្រាល គឺនាងអត់ហ៑ានសម្ដែងដាច់ខាត ជាពិសេសសម្រាប់ឈុតរោលរាលលើគ្រែគឺរឹតតែមិនអាច។ មិនមែនជាហេតុផលមានបុរសក្នុងក្ដីស្រម៉ៃឃាឃាំងបេះដូងនោះទេ ប៉ុន្តែបណ្ដាលមកពីនាងរអារៗ ទើបមិនហ៑ាននៅឡើយ។ នាងថាការប្រឡូកសម្ដែងនាពេលចុងក្រោយ បានត្រឹមតែអាចឲ្យនាងមិនដាច់ការងារជាហូរហែរប៉ុណ្ណោះ ប៉ុន្តែសម្រាប់ឱកាសល្បីឈ្មោះ គឺនាងរំពឹងលើស្នាដៃក្នុងរឿង”ដើម្បីកូន” ដែលភាពយន្តថ្មីរបស់លោក ហ៑ុយ យ៉ាឡេង ដោយសារតែភាពយន្តនេះ នាងត្រូវផលិតករតម្រូវឲ្យសម្ដែងជានារីលូយឆាយ និងមានឈុតលេចធ្លោក្នុងរឿង។ នាងថាខ្លួនមានឈុតមួយចំនួនត្រូវសម្ដែងសុិចសុី ប៉ុន្តែបើឲ្យសម្ដែងសុិចសុីហួសហេតុ គឺដាច់ខាតមិនសម្ដែងឡើយ។ 

ទេព ស្រីពៅ បន្តថា ការសម្ដែងនាពេលកន្លងមកនាងស្រលាញ់ជាងគេពេលឲ្យសម្ដែងសុិចសុីឡូយឆាយ ជាពិសេសពេលឲ្យលែងខ្លួនបញ្ចេញដើមទ្រូង ប៉ុន្តែបើឲ្យនាងសម្ដែងជាតួអង្គត្រូវគេឱបថើបញីញក់គឺទៅមិនរួចតែម្ដង ទើបនាងចេះតែរបូតតំណែងសុិចសុីក្នុងឈុតស្នេហារោលរាល។ យ៉ាងណាមិញនាងថាបើដល់កាលៈទេសៈមួយ ដែលខាងផលិតករតម្រូវខ្លាំង ក៍អាចពិចារណាផងដែរ ប្រសិនបើឈុតដែលសម្ដែងនោះ មិនប៉ះពាល់ខ្លាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here