ហ៊ុយ យ៉ាឡេង ផលិតរឿងស្ដីពីជីវិតអ្នកធាក់ស៊ីក្លូ

0

បន្ទាប់ពីបានជោគជ័យក្នុងសកម្មភាពផលិតរឿងបែបភ័យរន្ធត់ និង ស្នេហាកន្លងមក ពេលនេះ លោក ហ៊ុយ យ៉ាឡេង បានងាកមកផលិតរឿងប្រភេទសង្គមខុសពីទឹកដៃមុនៗវិញហើយ ដោយលោកជ្រើសយកជីវិតអ្នកធាក់សុីក្លូ យកមកលាតត្រដាង។ លោកបានទាំងរំពឹងថា ភាពយន្តរឿង”ដើម្បីកូន” ដែលទើបបានក្រុងពាលីប្រកាសចេញថត កាលពីទី៨ សីហា ឆ្នាំ២០១៩ នឹងក្លាយជាស្នាដៃជោគជ័យមួយថ្មីនោះផង។

លោក ហ៑ុយ យ៉ាឡេង បញ្ជាក់ថា ភាពយន្តរឿង”ដើម្បីកូន” ដែលលោកបោះទុនផលិតនេះ គឺជាស្នាដៃនិពន្ធថ្មី មិនចម្លងពីគេ និងរឿងតែមួយគត់ដែលលោកច្នៃរឿងរបស់អ្នកធាក់ស៊ីនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានគេមើលរំលង។ លោកថាមួយរឿងនេះ និយាយពីបុរសអ្នកធាក់ស៊ីក្លូមួយរូប ដែលតស៊ូធាក់ស៊ីក្លូចិញ្ចឹមកូន ហើយពើបប្រទះនឹងការមាក់ងាយជាច្រើនពីគ្រួសារតែម្ដង។ លោកបានជ្រើសអោយ កញ្ញា មាន សូនីតា ជាតួឯកស្រី ដោយកញ្ញា មាន សូនីតា សម្ដែងជាពេទ្យស្រី និងជានារីត្រកូលអ្នកមានតែបានទម្លាក់ខ្លួនមករាប់អានអ្នកក្រខ្សត់។

លោកបានសម្រេចចិត្តក្រុងពាលីប្រកាសភាពយន្តនេះ នៅជ្រុងមួយនៃវត្តឩណ្ណាឡោម ដែលជាទីសំចតរបស់ក្រុមអ្នកធាក់ស៊ីក្លូ ដោយប្លង់ភាគច្រើននៅក្នុងរឿនេះ គឺទីតាំងផ្សារចាស់ផ្សាថ្មី ដែលជាកន្លែក្រុមអ្នកធាក់តាំងនៅ និងទីតាំងជាយៗក្រុងមួយចំនួន។ រឿងនេះ នឹងគ្រោងផលិតឲ្យរួចរាល់ ហើយដាក់បញ្ចាំងគ្រប់រោងនៅចុងឆ្នាំ២០១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here