ខណៈដែលរូបសម្រស់កាន់តែស្រស់ស្អាត រហើយទីផ្សារក៍ឈានឡើងខ្ពស តារាចម្រៀងវ័យក្មេង កញ្ញា សោភា ទេពី ប្រកាសឲ្យមហាជនភ្ញាក់ផ្អើលជាមួយនឹង រថយន្តថ្មីស្រឡាង ដែលមានតម្លៃរហូតដល់ជិត៧មុឺនដុល្លារ។ បើទោះជានាងបង្ហោះថាជាកាដូរបស់ម្ដាយរថយន្តក៍នៅតែមានមន្ទិលថាអាចជាកាដូពីអ្នកស្រលាញ់ តែនាងបន្តសង្កត់អំណះអំណាង។
លាន់មាត់មិនតិចទេ ក្នុងពេលដែលតារាចម្រៀង កញ្ញា សោភា ទេពី ប្រកាសពីការប្ដូររថយន្តម៉ាកឡិចសុីស NX 200T ឆ្នាំ២០១៦ យ៉ាងថ្មីសន្លាង ដែលត្រូវគេដឹងថាមានតម្លៃជិត៧មុឺនដុល្លារ។ រថយន្តនេះត្រូវនាងបង្ហាញឡើងកាលពីល្ងាចថ្ងៃទី៧ សីហា ឆ្នាំ២០១៩នេះ ខណៈដែលរថយន្តនេះគ្រាន់តែមានការបង្ហោះនាងប្ដូរក្ដៅៗ ក៍មានការខ្សឹបខ្សៀវភ្លាមៗថា ប្រហែលជាមនុស្សបុរសទ្រព្យស្ដុកណាមួយទិញចង់ភ្ជាប់ចិត្តនាងហើយ បើទោះនាងប្រកាសអមដោយរូបភាពថាជាកាដូរបស់ម៉ាក់។
សោភា ទេពី ប្រកែកថា រថយន្តតម្លៃជាង៦៦០០០ដុល្លាររបស់នាង អត់មានបុរសណាមួយកាដូជូន ក្រៅពីម្ដាយដែលជាអ្នកជំនួញ ដែលមានងារជាជំទាវទិញឲ្យនោះទេ ដើម្បីឲ្យនាងកាន់តែសប្បាយចិត្ត និងមានមុខមាត់នៅក្នុងការងារសិល្បៈ។ នាងថារថយន្តនេះ គឺពិតជាកាដូរបស់ម្ដាយ១០០ភាគរយ ដោយគ្មានបុរសណាម្នាក់យកលុយមកជះឲ្យនាងក្នុងតួលេខដ៏ច្រើនបែបហ្នឹងនោះទេ។ នាងលើកឡើងដោយមិនស្ទាក់ស្ទើរថា ម្ដាយរបស់នាងចង់ឲ្យនាងសប្បាយចិត្ត និងដោយសារតែលួចសួរចិត្តនាង ដឹងថានាងស្រលាញ់រថយន្តស៑េរីនឹងផង ទើបម្ដាយរបស់នាងទៅកុម្ម៉ង់ស្ងាត់ៗ ហើយយកមកប្រគល់ឲ្យនាង។ នាងអះអាងថា ម្ដាយខ្លួនគឺជាអ្នកជំនួញ និងមានមុខរបរធំដំគួរសមក្នុងដៃជាយូរមកហើយ ទើបត្រឹមលទ្ធភាពថរយន្តដែលបានកាដូឲ្យ គឺមិនចាំបាច់ដល់ថ្នាក់បុរសណាម្នាក់យកមកជះ។ ជាមួយនឹងស៑េរីរថយន្តថ្មីទំនើប ពិតជាធ្វើឲ្យ សោភា ទេពី មានមុខថែមមួយកម្រិតនៅក្នុងវិស័យសិល្បៈមិនអន់នោះទេ ក្នុងពេលដែលនាងក៍កាន់តែមានការគាំទ្រខ្ពស់ តាំងពីបញ្ចប់ការប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោកនៅហង្សមាស៕