ទម្លាយមូលហេតុ លី ម៉ារីណា និង ចាន់ ផល្លា ឡើងតំណែងជា Brand Ambassador

0

យោងតាមការប្រកាសរបស់ផេកគ្រួសារតារាកម្ពុជា តារាសម្ដែង និង ពិធីការិនី ដែលមានឈ្មោះបោះសំលេងជាយូរមកហើយ២រូប ត្រូវបានតែងតាំងជាទូតសុឆន្ទៈ ឬ Brand Ambassador បើទោះជាអ្នកទាំងពីរ មិនមែនជាម្ចាស់ពាន នៅក្នុងការប្រកួតឈុតបុរាណទាំង២លើក។ អ្នកទាំងពីរត្រូវបានគ្រួសារតារាកម្ពុជា លើកហេតុផលថា ដោយសារតែផ្អែកលើគុណសម្បត្តិជាច្រើន ទើបទទួលឱកាសដែលតារាភាគច្រើនសុទ្ធតែចង់បាននោះ។

លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា នុងជាអ្នករៀបចំព្រឹត្តិការណ៍ប្រកួតឈុតបុរាណ បានអះអាងថា មានគុណសម្បត្តិដាច់គេបីយ៉ាងដែល អ្នកនាង លី ម៉ារីណា និង អ្នកនាង ចាន់ ផល្លា ត្រូវបានជ្រើសជាតំណាងរបស់គ្រួសារតារាកម្ពុជា ឬ ជាទូតសុឆន្ទៈក្នុងកិច្ចការសង្គម និងលើកស្ទួយវប្បធម៌ នោះគឺអ្នកទាំងពីរជាសមាជិកដែលជួយគ្រួសារតារាកម្ពុជា តាំងពីឆ្នាំដំបូង តាំងពីមិនទាន់មានគេស្គាល់ច្រើន ថាគ្រួសារតារាកម្ពុជាជាអ្វី? តារាស្រីទាំងពីរនៅតែមានកេរ្តិ៍ឈ្មោះក្នុងពិភពសិល្បៈ និងសំខាន់ជាងគេ គឺអ្នកទាំង២ អាចគ្រងឈុតបុរាណបានស្រស់ស្អាត នៅគ្រប់សកម្មភាពលើកស្ទួយវប្បធម៌ របស់ក្រុមទាំងមូល។ អ្វីដែលជាគុណសម្បត្តិដែលលោកសម្រេចជ្រើសយកតារាទាំងពីរអោយក្លាយជា Beand Ambassador ដោយមិនរុញរា គឺដោយយោងលើអ្នកនាង លី ម៉ារីណា និងអ្នកនាង ចាន់ ផល្លា គឺជាតារារៀមច្បងដែលមានឆន្ទៈក្នុងសង្គមខ្ពស់ ហើយនៅបន្តជួយក្រុមមកទល់ពេលនេះ ខណៈដែលសមាជិកមួយចំនួន ដែលទទួលបានកេរ្តិ៍ឈ្មោះឈានឡើងពីការចូលរួមជាមួយគ្រួសារតារាកម្ពុជា សង្វាតយកការងារបានលុយ លែងសូវរវល់នឹងសកម្មភាពសប្បយរសធម៌ដូចមុននោះ។

លោក ផាត់ តារារដ្ឋ បន្តថា អ្នកនាង លី ម៉ារីណា និងអ្នកនាង ចាន់ ផល្លា នឹងមានតួនាទីដូចទូតសុឆន្ទៈដែលជាម្ចាស់ពានដែរ ដោយត្រូវបង្ហាញមុខក្នុងកម្មវិធីសប្បុរសធម៌ និងសកម្មភាពធំធំរបស់ក្រុម ពេញរយៈពេល១ឆ្នាំ ដោយគ្រាន់តែអ្នកទាំងពីរមិនទទួលបានឱកាស៣ដូចម្ចាស់ពានដោយស្វ័យប្រវត្តិ គឺសិទ្ធិធ្វើជាគណកម្មការផ្ដល់ពិន្ទុ សិទ្ធិប្រកួតអោយមហាជនបោះឆ្នោត ដើម្បីដណ្ដើមពានប្រជាប្រិភាព និង សិទ្ធិច្នៃឈុតបុរាណដើម្បីដណ្ដើមពានឈុតលេចធ្លោប្រចាំឆ្នាំ ។ យ៉ាងណាមិញលោកថា អ្នកនាង លី ម៉ារីណា ធ្លាប់បានក្ដាប់តួនាទីជាអ្នកផ្ដល់ពិន្ទុ កាលពីការប្រកួតឈុតបុរាណលលកទី២មុននោះរួចហើយ ដោយអ្នកនាងនឹងត្រូវបានស្នើអោយធ្វើជាគណកម្មការផ្ដល់ពិន្ទុជាថ្មី ដោយសារតែអ្នកនាងជារៀមច្បង និងមានបទពិសោធន៍ស្រាប់ក្នុងការវាយតម្លៃពិន្ទុ។

LEAVE A REPLY

Please enter your comment!
Please enter your name here