តារាៗជិត២០០នាក់ក្នុងសិល្បៈ នឹងទទួលមេដាយកិត្តិយស នៅដើមខែកក្កដា ខាងមុខ

0

យោងតាមប្រកាសជាផ្លូវការលើផេក«គ្រួសារតារាកម្ពុជា» និងផេក«ផ្ទះតារា» នៅថ្ងៃទី៩ ខែកក្កដា ខាងមុខនេះ «គ្រួសារតារាកម្ពុជា» ដែលជាក្រុមសិល្បៈធំមួយ នឹងរៀបចំពិធីខួបប្រចាំឆ្នាំគម្រប់២ឆ្នាំនៃការបង្កើតក្រុមរបស់ខ្លួន ដោយក្នុងពិធីនោះក៏មានពិធីបំពាក់មេដាយកិត្តិយសជូនដល់សិល្បករសិល្បការិនី និងក្រុមផលិតករ ប្រមាណជិត២០០នាក់ ដែលសុទ្ធតែជាតារាដែលមានស្នាដៃជួយដល់សង្គម តាមរយៈសកម្មភាពរបស់«គ្រួសារតារាកម្ពុជា»។

នេះជាពិធីបំពាក់មេដាយកិត្តិយសទ្រង់ទ្រាយធំមិនធ្លាប់មាន សម្រាប់តារាសិល្បៈសិល្បៈនៅទូទាំងប្រទេស ដែលក្នុងពិធីនោះក៏នឹងអញ្ជើញចូលរួមជាគណអធិបតីដោយថ្នាក់ដឹកនាំប្រចាំក្រសួងវប្បធម៌ ក្រសួងព័ត៌មាន អាជ្ញាធរជាតិអប្សរា សហភាពសហព័ន្ធយុវជនកម្ពុជា និងផលិតករជើងចាស់ៗល្បីៗយ៉ាងច្រើនកុះករ។

ស្ថាបនិក«គ្រួសារតារាកម្ពុជា»លោក ផាត់ តារារដ្ឋ បានថ្លែងបញ្ជាក់ថា ពិធីបំពាក់មេដាយកិត្តិយស អបអរខួប២ឆ្នាំរបស់ក្រុមនោះ មានបំណងតែមួយគត់ គឺថ្លែងអំណរគុណ និងលើកទឹកចិត្តចំពោះការលះបង់ជួយកម្មវិធីសប្បុរសធម៌ទាំងប៉ុន្មាន តាមរយៈ«គ្រួសារតារាកម្ពុជា»ក្នុងរយៈពេល២ឆ្នាំកន្លងមក។ កម្មវិធីមួយនេះ លោកនឹងក្លាយជាពិធីបំពាក់មេដាយកិត្តិយស ដែលនឹងធ្វើអោយតារាសិល្បៈដែលធ្លាប់ស្ម័គ្រចិត្តជួយសង្គមតាមរយៈ«គ្រួសារតារាកម្ពុជា»ក្នុងរយៈពេល២ឆ្នាំកន្លងមក ដោយលោកប្រកាសថាតារាសិល្បៈដែលធ្លាប់ចូលរួមក្នុងសកម្មភាពរបស់ក្រុមមួយនេះ តាំងពីដំណាក់កាលដំបូង ហើយមិនទាន់មានការទំនាក់ទំនងអោយមកយកមេដាយព្រោះតែដាច់ទំនាក់ទំនង ទាក់ទងចុះឈ្មោះទទួលយកមេដាយកិត្តិយសអោយបានរួសរាន់ ដើម្បីមានឈ្មោះនៅក្នុងកម្មវិធី។ លោកថាមេដាយដែលត្រូវបំពាក់ជូនតារាសិល្បករសិល្បការិនី មានប្រភេទជាមេដាយសំរិទ្ធិ មេដាយប្រាក់ និងមេដាយមាស ដោយមេដាយក្នុងប្រភេទនីមួយៗ គឺមានកម្រិតទី១ និងទី២ អាស្រ័យទៅលើសកម្មភាពចូលរួមរបស់តារាទាំងនោះ និងអាស្រ័យលើប្រជាប្រិយភាពរបស់តារាសិល្បៈម្នាក់ៗ។ លោកថានេះជាពិធីប្រគល់មេដាយកិត្តិយសជូនដល់តារាសិល្បៈដែលមានស្នាដៃទ្រង់ទ្រាយធំមិនធ្លាប់មាន ខណៈដែលក្រុមផលិតករ និងតារាល្បីៗលំដាប់ប្រទេស ក៏បានត្រៀមខ្លួនបំពាក់មេដាយដល់តារាសិល្បៈនៅក្នុងពិធីនោះផងដែរ។

លោក ផាត់ តារារដ្ឋ គោលបំណងនៃពិធីបំពាក់មេដាយនេះ គឺមានបំណងតែមួយគត់ គឺចង់បំផុសអោយតារាសិល្បៈ ចូលរួមក្នុងកម្មវិធីសង្គមអោយបានច្រើន ជាពិសេសគឺកម្មវិធីច្រៀងរាំរៃអង្គាសស្ម័គ្រចិត្ត ដែលជាប្រយោជន៍ដល់សង្គម ដូចជាការប្រគំតន្ត្រីរៃអង្គាសប្រាក់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ជួយដល់កុមារកំព្រា និងជួយបំផុសការបរិច្ចាគឈាម ដែល«គ្រួសារតារាកម្ពុជា»ធ្លាប់បានធ្វើកន្លងមក។ អ្វីដែលកាន់តែអស្ចារ្យកម្មវិធីទាំងមូល ក៏នឹងមានវត្តមានតារាល្បីៗ និងថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធធំៗចូលរួមផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here