ថោនរំលេចឈុតឆាកសម័យសង្គ្រាមលោកក្នុងបទកម្សត់ស៊ូសុីរីកា

0

ពិតជាប្លែកទៀតហើយជាមួយនឹងការផលិតMV បទចម្រៀងរបស់ផលិតកម្មថោនក្នុងបទទឹកភ្នែកថ្មីនៅកន្លែងចាស់របស់តារាចម្រៀងកញ្ញាស៊ូសុីរីកាដោយសាច់រឿងទាំងមូលត្រូវបានរំលេចពីសម័យអតីតកាលមួយក្នុងជំនាន់ទាហានជប៉ុននិងទាហានបារាំងនៅកម្ពុជាដែលគ្រាន់តែរូបភាពខ្លះដែលបានទម្លាយចេញត្រួសៗគឺមានការចាប់អារម្មណ៍រួចបាត់ទៅហើយ។

សាច់រឿងបទនេះត្រូវបានគេរំពឹងថានឹងបុកអោយបទកម្សត់របស់កញ្ញាស៊ូសុីរីកាកាន់តែមានការចាប់អារម្មណ៍ខណៈដែលបទចម្រៀងនេះកំពុងមានការកើនឡើងអ្នកស្ដាប់ស្រាប់តាំងពីបានបង្ហោះឡើង។MV នេះប្រកាសបង្ហាញខ្លួនក្នុងពេលឆាប់ដោយមានការរំពឹងថានឹងទាក់ទាញមិនណយឡើយនៅពេលរួចរាល់។

យោងតាមការបង្ហោះរបស់តារាសម្ដែងមួយរូបដែលមានឱកាសបានថតបទនេះបានបង្ហោះថាពួកយើងនឹងត្រលប់ទៅអតីតកាលជាមួយបទចំរៀងoriginal song  បែបកំសត់របស់កញ្ញាស៊ីរីការនិពន្ធដោយលោកDarex Wa ដឹកនាំសម្តែងដោយបងប្រុសVath Lymeng នៅក្នុងផលិតកម្មថោនជាមួយសាច់រឿងល្អមើលនាសម័យសង្រ្គាមលោកលើកទី២នាទឹកដីសម័យបារាំងខេត្តកំពត។ មួយបទនេះក៍មានការសម្ដែងពីតារាល្បីឈ្មោះគឺលោកសាវិនហ្វីលីបនិងតារាផ្សេងទៀតដែលមើលទៅស័ក្តសមជាតួអង្គក្នុងសម័យសង្គ្រាមលោកលើកទី២ផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here