ប៉ុស្តិ៍លេខ៥ ក្រុងពាលីរឿង អន្ទាក់ស្នេហ៍

0

កាលពីព្រឹកថ្ងៃទី២ សីហា ឆ្នាំ២០១៩ ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានបើកពិធីក្រុងពាលីជាទ្រង់ទ្រាយធំ ដើម្បីប្រកាសចេញថតភាពយន្តរឿង អន្ទាក់ស្នេហ៍ផ្លូវការ។ តារាសម្ដែងជាច្រើនត្រូវគេឃើញបង្ហាញខ្លួនយ៉ាងកុះករ ខណៈដែលភាពយន្តនេះ គម្រោងនឹងថតអោយរួចរាល់ និង ដាក់ចាក់ផ្សាយយ៉ាងយូរត្រឹមពាក់កណ្ដាលឆ្នាំនេះ។ 

ផលិតកររឿងប៉ុស្តិ៍លេខ៥ថ្លែងថា ភាពយន្តរឿង អន្ទាក់ស្នេហ៍ គឺជារឿងស្នេហាកាច់កុង និងពោរពេញដោយការឆ្លុះបញ្ចាំងពីបទពិសោធន៍ជីវិតល្អមួយ ទើបប៉ុស្តិ៍លេខ៥ ចំណាយថវិកាចេញផលិត ដោយភាពយន្តនេះ ក៍នឹងចូលរួមផលិតដោយផលិតករថៃដូចគ្នានឹងភាពយន្តប្រចាំប៉ុស្តិ៍លេខ៥កន្លងមកផងដែរ។ លោក ហួង តារាមុនី ប្រធានផលិតកម្មវិធីភាពយន្តប្រចាំប៉ុស្តិ៍លេខ៥ បញ្ជាក់ថា មួយរឿងលោកបានតម្រូវអោយផលិតករជនជាតិថៃ និងខ្មែរសហការគ្នា ជ្រើសយកតារាថ្មីៗ និងតារាជើងចាស់អោយមកសម្ដែងរួមគ្នា ដោយភាពយន្តនេះ ក៍នឹងបង្ហាញពីវណ្ណៈក្នុងសង្គមអ្នកមាន និងអ្នកក្រដើម្បីយកមកបង្ហាញផងដែរ។ លោកទទូចអោយគាំទ្រភាពយន្តនេះ ដោយអះអាងនឹងប្រឹងផលិតភាពយន្តអោយបានល្អ។

កញ្ញា ដួង ម៉ានិច ដែលសម្ដែងតួឯក បានបង្ហាញរីករាយយ៉ាងខ្លាំង ដែលបានសម្ដែងភាពនេះ ដោយកញ្ញាត្រូវបានផលិតករតម្រូវអោយសម្ដែងជាតួលូយឆាយ និងជាតួនារីភ្លើតភ្លើន ប៉ុន្តែបានតួអង្គប្រុស គឺលោក សេង មង្គល ធ្វើឲ្យក្លាយជានារីរមទម្យ។ កញ្ញា ថាជាលើកទី១ ដែលបានសម្ដែងប៉ះគ្នាជាតួឯកជាមួយលោក សេង មង្គល ខណៈដែលក្នុងភាពយន្តនេះ នាងក៍មានឈុតចាប់អោបថើបតួប្រុស ដែលតួប្រុសគឺជាអ្នកអៀនប្រៀនទៅវិញ។ នៅក្នុងថ្ងៃនោះ ក៍មានវត្តមានតួអង្គសំខាន់ៗផ្សេងទៀត ចូលរួមយ៉ាងច្រើនកុះករ ផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here