ចាកចេញពីប្រទេសកម្ពុជា តាំងពីថ្ងៃទី៣១ កក្កដា ឆ្នាំ២០១៩ ពេលនេះ តារាចម្រៀងសំលេងធ្ងន់ កញ្ញា វុទ្ធ សុគន្ធា បានទៅដល់ទឹកដីប្រទេសអូស្រ្តាលីហើយ ដោយនាងត្រូវសម្ដែង Show ប៉ះជាមួយសុទ្ធតែតារាល្បីៗតែម្ដង ដូចជា កញ្ញា ព្រះកាយច័ន្ទ លោក អេឡិច ចាន់ត្រា និង លោក សៅ ឩត្តម ជាដើម។ នាងរំពឹងយ៉ាងខ្លាំងថា ការចេញសម្ដែងក្រៅស្រុកលើកនេះ នឹងជួយអោយកេរ្តិ៍កាន់តែឈានឡើងក្រោយត្រលប់មកវិញ។
តារាចម្រៀង កញ្ញា វុទ្ធ សុគន្ធា និយាយកញ្ញាសប្បាយចិត្ត ដែលបានចេញសម្ដែងនៅប្រទេសអូស្ត្រាលី ហើយបានសម្ដែងសុទ្ធតែជាមួយតារាល្បីៗ។ កញ្ញា នឹងសម្ដែង រយ:ពេល៨សប្ដាហ៍ ដោយសម្ដែងនៅក្នុងប្រទេសអូស្ត្រាលីរយៈពេល១ខែកន្លះ និងនៅប្រទេសញូហ្សេឡិន រយៈពេល២សប្ដាហ៍។ កញ្ញាថា ខ្លួននឹងប្រឹងពង្រីកកេរ្តិ៍ឈ្មោះអោយអស់លទ្ធភាពដើម្បីកសាងប្រជាប្រិយភាពនៅក្នុងពិភពចម្រៀង។
កញ្ញា វុទ្ធ សុគន្ធា និយាយថា នាងអាចច្រៀងបានទាំងប្រភេទ បទបុរាណ សម័យ និងបទបែបរាំសប្បាយៗ ទើបនាងមិនបារម្ភពីភាពជោគជ័យសម្រាប់ការសម្ដែងលើកនេះទេ។ នាងក៏បានត្រៀមខ្លួនបកស្រាយនូវបទពិរោះៗបែបយុវវ័យ និងបទជំនាន់ដើម ដើម្បីអោយបងប្អូនបានស្ដាប់សប្បាយក្នុងការសម្ដែងលើកនេះផងដែរ៕