ពេជ្រ ចរណៃ លេចធ្លោក្នុងឈុតល្ខោនខោល

0

ក្នុងចំណោមតារាដែលចូលរួមប្រកួតឈុតបុរាណរបស់គ្រួសារតារាកម្ពុជា គេកត់សម្គាល់ថា កញ្ញា ពេជ្រ ចរណៃ គ្រងឈុតល្ខោនខោលបានស័ក្តសមជាងគេ ដោយនាងក៍បានបង្អួតកាយវិកាល្វតល្វនក្នុងនាមជាអ្នកលើកស្ទួយល្ខោនខោលផងដែរ។ នាងក៏ប្រកាសពីការចូលរួមលើកស្ទួយល្ខោនខោលសម្រាប់ទម្រង់បុរាណ ក្នុងនាមដែលកញ្ញាបានក្លាយជាទូតសុឆន្ទៈរបស់គ្រួសារតារាកម្ពុជាផងដែរ។

កញ្ញា ពេជ្រ ចរណៃ បញ្ជាក់ថា កញ្ញា ពេញចិត្តយ៉ាងខ្លាំងក្នុងការរួមចំណែកសិល្បៈបុរាណ ដោយកញ្ញាពេញចិត្តជ្រើសយកឈុតក្នុងសិល្បៈល្ខោនខោលយកមកបង្ហាញនៅគ្រប់ទម្រង់។ ដូច្នេះហើយ ទើបកញ្ញា បង្ហាញខ្លួនក្នុងនាមជាទូតសុឆន្ទៈនៅលើកញ្ចក់ទូរទស្សន៍ ដោយគ្រងឈុតតួអង្គក្នុងសិល្បៈល្ខោនខោល ដែលទាំងឈុតព្រះនាងសិតា និងឈុតក្រុងរាពណ៍ គឺសុទ្ធតែធ្វើអោយនាងទទួលបានការចាប់អារម្មណ៍ខ្លាំង។ ក្នុងឈុតព្រះនាងសិតា មិនត្រឹមតែជួយអោយនាងគ្រងតំណែងលេខ៣ ក្នុងចំណោមអ្នកប្រកួតឈុតបុរាណប្រមាណជិត៧០នាក់ប៉ុណ្ណោះទេ ប៉ុន្តែក៍ធ្វើអោយម្នាក់ៗលាន់មាត់ថានាងស្រស់ស្អាត និងមានអត្ថន័យលើសលប់ក្នុងការលើកស្ទួយល្ខោនខោលគួរអោយសរសើរផងដែរ។ មិនខុសគ្នាដែរ ក្នុងឈុតតួអង្គក្រុងរាពណ៍ នាងក៏រឹតតែធ្វើអោយអ្នកគាំទ្រមិនសរសើរមិនបាននោះដែរ ដោយសារតែនាងគ្រងឈុតនេះស័ក្តសម ហើយបង្ហាញកាយវិកាជាតួអង្គយក្សបានរស់រវើក បើទោះជាឈុតដែលនាងគ្រងគឺជាតួអង្គមនុស្សប្រុស។

ពេជ្រ ចរណៃ បង្ហាញមោទនភាព ដែលនាងបានក្លាយជាទូតសុឆន្ទៈរបស់គ្រួសារតារាកម្ពុជា ហើយមានឱកាសបានបង្ហាញទម្រង់ល្ខោនខោលលើឆាក និងក្នុងសកម្មភាពសិល្បៈធំធំ។ កញ្ញា ក៏ទទូចអោយមានការចូលរួមលើកស្ទួយល្ខោនអោយបានកាន់តែច្រើនផងដែរ ក្នុងពេលដែលនាងក៏មមាញឹកនឹងការបង្ហាញក្បាច់គុនល្បុកក្កតោ ក្នុងយុទ្ធនាការផ្សព្វផ្សាយគម្រោងដាំដុះកូនឈើផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here