កូនស្រី តារាកំប្លែង ស្រីអុីត កំពុងល្បីក្នុងកម្មវិធី X factor Cambodia

0

មកទល់ម៉ោងនេះ វីដេអូប្រលងចម្រៀងរបស់កូនស្រីតារាកំប្លែងស្រីអុីត ទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង ដោយមានអ្នក View ដល់ជាង1M។ អ្នកធ្លាប់ឃើញតែកូនស្រីនាងកំប្លែង និងច្រៀងភ្លេងការ កាន់តែមានការភ្ញាក់ផ្អើល នៅពេលនាងបង្ហាញសមត្ថភាពបែបយុវវ័យ និងស្ទីលច្រៀងបទសម័យ។

បេក្ខនារី ង៉ា ស្រីណាន គឺជាកូនស្រីតែម្នាក់របស់អ្នកនាង អុីត ហើយក៍កំពុងក្លាយជាបេក្ខនារី ដែលកន្ត្រាក់នូវការចាប់អារម្មណ៍របស់អ្នកគាំទ្រ ក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោកមួយនេះមិនតិចដែរ ដោយសារតែនាងគឺជាឈាមជ័ររបស់តារាកំប្លែងល្បី តែក៍មានសមត្ថភាពខ្លាំង ក្នុងការយកពិន្ទុពីគណកម្មការ៤រូប អោយផ្ដល់ Yes ដោយមិនមែនសម្អាងថា នាងគឺជាកូនស្រីតារាកំប្លែង។ មួយបទក្រោមចំណងជើងថា Saxophone បាត់ស្នេហ៍ បានធ្វើអោយម្នាក់ៗនៅតែសរសើេចំពោះស្ទីលច្រៀងរបស់នាង បើទោះជាស្ទីលច្រៀងរបស់នាង ត្រូវបានគណកម្មការកែតម្រូវថា បង្អូសមិនទាន់ចង្វាក់។ យ៉ាងណាមិញនាង គឺជាបេក្ខនារីវ័យក្មេង ដែលមានសំលេងខ្លះ ខណៈដែលសំលេងរបស់នាង មិនទាន់ពេញរូបពេញរាងមែនទែនផង តែសំលេងគ្រលួចខ្លាំង។ អ្នកនាងអុីត បង្ហាញអោយឃើញពីមោទនភាពយ៉ាងខ្លាំង ដោយអ្នកនាងបានបង្ហោះជារឿយៗសរសើរកូនស្រី បន្ទាប់ពីកូនស្រីក្លាយជាបេក្ខនារីល្បីមួយរូប ទាំងការប្រកួត X factor មិនទាន់ចប់។

ចង់ដឹងថា សមត្ថភាពខ្លាំងកម្រិតណា សូមអញ្ជើញទស្សនា៖

LEAVE A REPLY

Please enter your comment!
Please enter your name here