មង្គលការភេទដូចគ្នា កូនក្រមុំ ស្អាតអស់ទាស់

0

កាលពីថ្ងៃទី២២ កក្កដា ឆ្នាំ២០១៩ គូស្នេហ៍ភេទដូចគ្នាមួយគូ បានធ្វើអោយមសនការចាប់អារម្មណ៍យ៉ាងខ្លាំងនៅកណ្ដាលក្រុងកំពង់ឆ្នាំង ដោយសារតែអ្នកទាំងពីរបានរៀបមង្គលការធំដុំ ហើយអញ្ជើញភ្ញៀវកិត្តិយសដល់រាប់រយនាក់អោយចូលរួម។ អ្វីដែលកាន់តែចាប់អារម្មណ៍ គឺកូនក្រមុំ ដែលស្ម័គ្រស្មោះជាមួយស្វាមីជានារីដូចគ្នានោះ ជានារីស្រស់ស្អាត និងពូកែលក់អនឡាញគួរអោយសរសើរ។

គូស្នេហ៍ស្រីស្រលាញ់ស្រីមួយគូនេះ តួអង្គខាងប្រុសមានឈ្មោះថា យ៉ាន សុខហេង ឯតួអង្គកូនក្រមុំឈ្មោះ ច្រឹង ច័ន្ទសុផាណ្ណារ័ត្ន ដោយអ្នកទាំងពីរស្រលាញ់គ្នា និងមានរបរជាអ្នកលក់អនឡាញមានជីវភាពមិនណយនោះទេ។ ភាគីខាងប្រពន្ធ មិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែក៍ជាអ្នករកលុយតាមរបរអនឡាញយ៉ាងបុិនប្រសព្វផងដែរ ទើបម្នាក់ៗសរសើរនារីដែលជាតួអង្គប្ដីយ៉ាងខ្លាំង ដែលបាននារីស្រស់ស្អាត មកធ្វើជាភរិយា ហើយរៀបការយ៉ាងបើកចំហរប្រកបដោយសុភមង្គលបែបនេះ។

នៅលើហ្វេសប៑ុកកូនក្រមុំរមែងបង្ហោះពីស្នេហាភេទដូចគ្នារបស់ខ្លួន ដោយមិនខ្វល់ពីការពេបជ្រាយនោះផង។ ក្នុងចំណោមការបង្ហោះទាំងអស់ គេឃើញសំណេរមួយឃ្លា ដឬលអ្នកលេងហ្វេសប៑ុកអានហើយ រំជួលចិត្តជំនួស នោះគឺ” (ស្រីរៀបការជាមួយស្រី) សំខាន់គ្រួសារទាំងសងខាងពេញចិត្ត! ទៅខ្វល់អីពាក្យញាតិនិន្ទា ព្រោះអ្នកដែលនិយាយទាំងនោះមិនបានមករួមសុខរួមទុក្ខជាមួយយើងឯណា ធ្វើតាមបេះដូង ធ្វើតាមការសម្រេចចិត្តរបស់យើងដែលជ្រើស! ពេលខ្លះមនុស្សប្រុសមួយចំនួនបានតែស្រលាញ់ចោល បានតែធ្វើអោយយើងខូចចិត្ត មិនហ៊ានជូនផ្កាស្លា មិនទាំងហ៊ានជួបឪពុកម្ដាយយើងផង! អរគុណដែលផ្ដល់តម្លៃអោយអូន”។

LEAVE A REPLY

Please enter your comment!
Please enter your name here