យិន ស្រីពៅ សកម្មក្នុងកិច្ចការសប្បុរសធម៌

0

ក្នុងមួយតយៈចុងក្រោយ អ្នកនាង យិន ស្រីពៅ តារាចម្រៀង ត្រូវគេកត់សម្គាល់ថា បានបង្ហាញទឹកចិត្តមនុស្សធម៌ គួរអោយសរសើរ ដោយបានរួមចំណែករ៉ៃអង្គាស និងប្រមូលថវិកាជួយដល់អ្នករងគ្រោះជាច្រើន បូករួមទាំង តារាសម្តែងកញ្ញា ចូចូ និងតារាក្រខ្សត់មួយចំនួនផ្សេងទៀតផង។ អ្នកនាងថា ខ្លួនមិនមែនជាអ្នកមានទេ ប៉ុន្តែបើមានអ្នកណាមានទុក្ខ ហើយអាចអោយអ្នកនាង ជួយបាន គឺអ្នកនាង នឹងជួយ។

អ្នកនាង យិន ស្រីពៅ និយាយថា បើទោះជាអ្នកនាងមិនមានថវិកាណែនដៃតែអ្នកនាងរមែងខំរកថវិកាផ្សេងៗពីអ្នកនេះអ្នកនោះជួយដល់អ្នកមានជំងឺ និងមានទុក្ខ ម្តងហើយម្តងទៀត បើទោះជាពេលខ្លះហត់នឿយរវល់ការងារផ្ទាល់ខ្លួនក៏ដោយ។ មិនត្រឹមតែប៉ុណ្ណឹងស្រីពៅក៏ធ្លាប់បើកចិត្តជួយដល់សិល្បកររងគ្រោះមួយចំនួនទៀតតាមលទ្ឋភាពដែលអាចរកបានដោយសារតែទឹកចិត្តខ្មែរដូចគ្នា។អ្នកនាងបននតថា អ្នកនាងមមាញឹកនឹងការងារណាស់ ប៉ុន្តែអ្នកនាងនៅតែចូលរួមការងារមុស្សធម៌តាមលទ្ឋភាពដែលអាចជួយបាន ដើម្បីបានចែករំលែកក្ដីស្រលាញ់ ដល់អ្នកដែលត្រូវការជំនួយ។ អ្នកនាងក៍ថ្លែងអំណរគុណទាំងអស់ ដែលតែងតែរួមចំណែកជួយក្នុងសកម្មភាពសប្បុរសធម៌រ៉ៃអង្គាសរបស់អ្នកនាងកន្លងមកផងដែរ ដោយអ្នកនាងបានចាត់ទុកថាទឹកចិត្តរបស់ក្រុមសប្បុរសជនទាំងនោះគឺជាកម្លាំងចិត្តអោយនាងបន្តការងារក្នុងសង្គមមួយនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here