​ក្រុម4 Nix និង One Top ខ្មែរ ចង់ច្រលំក្រុមកូរ៉េ

0

នៅលើវេទិកាតន្ត្រីទូរទស្សន៍ប៉ុស្ដិ៍លេខ៥ក្នុងកម្មវិធី«Carabao TV5 Spark Concert» ក្រុមចម្រៀងនារី4Nix និងក្រុមចម្រៀងបុរសOne Top ធ្វើអោយគេចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបង្ហាញខ្លួននៅក្នុងថ្ងៃនោះ កាលពីថ្ងៃទី២៤ មិថុនា។ ទាំងម៉ូដសក់ ទាំងការច្រៀង និងស្ទីលរាំ ស្ទើរតែច្រលំថាក្រុមនេះជាក្រុមកូរ៉េតែម្ដង បើទោះជាក្បាច់រាំរបស់ក្រុមនារី ត្រូវអ្នកខ្លះរិះគន់ថាបញ្ចេញក្បាច់កាចៗខ្លាំងពេកក្ដី។

ការបង្ហាញខ្លួនរបស់ក្រុមនេះ ធ្វើអោយម្នាក់ៗលាន់មាត់សរសើរមិនតិចនោះទេ ក្នុងពេលដែលក្រៅពីស្អាត និងលេងខ្លួនចង់ទម្រង់តារាចម្រៀងកូរ៉េ ក្រុមទាំង២ក៏មានការបញ្ចេញក្បាច់រាំបានល្អ មិនចាញ់តារាចម្រៀងកូរ៉េផងដែរ។ នេះគឺជាការបង្ហាញខ្លួនរបស់ក្រុមទាំង២លើកដំបូង នៅប៉ុស្ដិ៍លេខ៥ ស្របគ្នាដែលក្រុមទាំង២ក៏ត្រៀមបង្ហាញខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងពេលដ៏ខ្លី។ ក្រុមនារី និងបុរសទាំំងពីរ ប្រសិនបើនិយាយដាក់ក្បាលមេក្រូ គឺគេអាចទាយថានោះជាក្រុមកូរ៉េ ស្របគ្នាដែលអ្នកខ្លះក៏កែច្រមុះ កែភ្នែក និងធ្វើសក់ ដើម្បីអោយមើលទៅចង់ច្រលំនឹងតារាកូនកាត់កូរ៉េ។ សមត្ថភាពរបស់ក្រុមនេះ បានធ្វើអោយក្រុមទាំង២មានឈ្មោះបោះសំឡេង និងក្លាយជាក្រុមលេចធ្លោរនៅពេលបង្ហាញខ្លួនតែម្ដង ស្របគ្នាដែលក្រុមនីមួយៗ ក៏មានបទចម្រៀងផ្ទាល់ខ្លួន ដើម្បីបង្អួតត្រចៀកអ្នកគាំទ្រផង។

ក្រុម4Nix និង One Top ត្រូវគេឃើញបង្ហាញខ្លួន២វគ្គ នៅក្នុងថ្ងៃនោះ ដោយមួយវគ្គច្រៀងបែកក្រុមគ្នា ហើយក្នុងវគ្គទី២ច្រៀង និងរាំរួមគ្នា ទើបធ្វើអោយក្រុមទាំងពីរកាន់តែលេចធ្លោរខ្លាំង លើឆាកតន្ត្រី។ ក្នុងនោះសូម្បីតែអ្នកទស្សនាក៏ជក់ចិត្ត នឹងភាពរស់រវើករបស់ក្រុមនេះផងដែរ។

ចង់ដឹងថាក្រុមទាំងពីរនៅពេលរាំជុំគ្នារស់វើកប៉ុណ្ណា ហើយចង់ច្រលំនឹងក្រុមចម្រៀងកូរ៉េពិតៗយ៉ាងណា សូមរីករាយទស្សនាវីដេអូឃ្លីប៖


LEAVE A REPLY

Please enter your comment!
Please enter your name here