មិននឹកស្មាន តារាវ័យក្មេង វង សច្ចៈវិជ្ជា ចម្រុះអាជីព ក្នុងសិល្បៈ

0

ខុសពីសែស្រឡាយដែលមានចំណូលចិត្តប្រកបវិជ្ជាជីវៈជាអ្នកសារព័ត៍មាន តារាវ័យក្មេង លោក វង សច្ចៈវិជ្ជា បែរសម្រេចក់ចូលវិស័យសិល្បៈដោយមិនខ្វល់ពីការគាំទ្ររបស់គ្រួសារតែម្ដង។ អ្វីដែលគួរកត់សម្គាល់ទៅទៀត គឺលោកគឺជាតារាមួយរូប ដែលមានច្រើនទេពកោសល្យ ខណៈដែលលោកក៍ប្រកាសថា នឹងប្រឹងរុលការងារសិល្បៈលើជំនាញជាច្រើនដែលមានក្នុងខ្លួន។ 

លោក វង សច្ចៈវិជ្ជា ដែលត្រូវគេស្គាល់ថាគឺជាតារាសម្ដែងមួយរូប ក៍មានទេពកោសល្យខាងច្រៀង ដោយចេះទាំងបទរ៉េបយ៉ាងពិរោះ និងមានសមត្ថភាពអាចធ្វើពិធីករបានយ៉ាងរលាស់ ក្នុងការអត្ថាធិប្បាយ និងប្រូម៉ូហ្សិនក្នុងកម្មវិធីនានា។ លោកក៍ជាងថតរូប និងជាកាត់តរូបភាពដែលអាចយកជាការបានមួយរូបផងដែរ ទើបគេមើលឃើញថាលោកជាតារាពហុជំនាញ ខណៈដែលលោកក៍មានក្រុមសប្បុរសធម៍ផ្ទាល់ខ្លួន ដែលតែងធ្វើសកម្មភាពជាមួយកុមារសហគមន៍ និងទុរគតជនមុនសូវស្ងាត់ផង។ អុីចឹងហើយទើបលោកមានឱកាសឈានឡើងនៅក្នុងសិល្បៈ ជាពិសេសក្នុងកម្មវិធីសប្បុរសធម៌នានា តាមរយៈការបង្ហាញខ្លួន ជាពិធីករ និងជាអ្នកសម្របសម្រួលកម្មវិធី។ 

លោក វង សច្ចៈវិជ្ជា ដែលអ្នកសិល្បៈនិយមហៅថា VJ វិជ្ជា បានអះអាងថា ដោយសារតែបងៗ នុងសាច់ញាតិរបស់លោកមួយចំនួន គឺជាអ្នកសារព័ត៍មាន ទើបលោក មានជំនាញចេះថតស្ទាត់ជំនាញ និងអាចកាត់តវីដេអូ និងរូបភាពបានច្រើន ប្រភេទ។ លោកថាខ្លួនរមែងត្រូវបានជំរុញអោយធ្វើជាអ្នកកាសែត ប៉ុន្តែដោយសារលោកស្រលាញ់ការងារសិល្បៈ ទើបចេះតែជម្នះ ហើយងាកមកចាប់អាជីពសម្ដែង និងបានហ្វឹកហាត់ជំនាញសិល្បៈបន្ថែម រហូតចេះរ៉េប និងចេះចាក់ភ្លេង ដែលអាចនិយាយបានថា មិនចាញ់ឌីជេអាជីព។ លោកក៍កំពុងទទួលបានជោគជ័យក្នុងការងារជាពិធីករ ដែលជាដុងរបស់លោកពីធម្មជាតិ។ យ៉ាងណាមិញ លោកមិនទាន់ដឹងថាខ្លួននឹងជោគជ័យក្នុងអាជីពសិល្បៈដូចការចង់បាននោះទេ បើទោះជាលោកមានទេពកោសល្យទាំងពិធីករ សម្ដែងក្រមុិចក្រមើុម និង ច្រៀងរ៉េប ឬ ឌីជេ បានគ្រប់ទម្រង់៕

LEAVE A REPLY

Please enter your comment!
Please enter your name here