រន្ធត់ចិត្ត! ពេលគ្រូពេទ្យជំនាញ ទម្លាយពីជំងឺ វីជេ អាលីយ៉ា

0

ប្រភពពីអ្នកបានទៅសួរសុខទុក្ខវីជេ អាលីយ៉ា ដល់មន្ទីរពេទ្យកាល់ម៉ែត្រ កាលពីថ្ងៃទី២៣ មិថុនា ដែលបានទៅប្រឹក្សាជាមួយគ្រូពេទ្យជំនាញដោយផ្ទាល់បានអះអាងថា ស្ថានភាពជំងឺរបស់ នាង ដោយការលើកឡើងរបស់គ្រូពេទ្យជំនាញគឺស្ដាប់ហើយរន្ធត់ចិត្តតែម្ដង។ យ៉ាងណាមិញ ភាគីសាមីខ្លួនមិនបានថាស្ថានភាពជំងឺរបស់នាងធ្លាក់ដល់ដំណាក់កាលហ្នឹងនោះទេ ដោយនាងបានទាំងញញឹមថា និងថាមិនអីៗនោះផង។

តារាចម្រៀងមួយរូប ដែលជជែកជាមួយលោកគ្រូពេទ្យដោយផ្ទាល់ បានអះអាងថា ស្ថានភាពសួតរបស់កញ្ញា អាលីយ៉ា ស្ថិតក្នុងដំណាក់កាលពិបាក​ជួសជុលប្រសិនបើនាងមិនមានលទ្ធភាពវះកាត់នៅក្រៅប្រទេសដែលមានបច្ចេកទេសល្អពេទ្យក្នុងស្រុក។

ប្រភពដែលបានឆ្លងឆ្លើយជាមួយគ្រូពេទ្យបន្តថា វីជេអាលីយ៉ា នឹងអាចប្រឈម​កាន់តែធ្ងន់ បើ​នាង​នៅតែមិនមាន​លទ្ធភាព​វះកាត់​​​ដោះដូរសួត ឬបញ្ជូនទៅ​វះកាត់​​​នៅក្រៅប្រទេស ដោយស្ថានភាពជំងឺរបស់នាងដែល​​​​​អាក្រក់​​​​រាល់ថ្ងៃ​​ នឹង​កាន់តែអាក្រក់ថែមទៀត​​​ក្នុងអំឡុងពេល​មួយខែ​ក្រោយ​​​​ ក្រោយពី​​​​បញ្ហា​រលាក​​​ និងមេរោគ កាន់តែរីករាលដាល។ តារាដែលអះអាងថា​​បាន​ឆ្លងឆ្លើយជាមួយពេទ្យជំនាញ​បានទម្លាយដំណឹងដ៏តក់ស្លុតនោះ​បាន​ថ្លែ​​ង​បញ្ជាក់ថា«គ្រូពេទ្យប្រាប់ខ្ញុំហើយ ថាជំងឺសួតគាត់រលាកធ្ងន់ណាស់ ពេទ្យថាគាត់​​មើលទៅពិបាក»។ ការទម្លាយអោយដឹងពីការបញ្ជាក់ប្រាប់របស់គ្រូពេទ្យនេះ បានធ្វើអោយម្នាក់ៗមានការតក់ស្លុតហួសប្រមាណ ក្នុងពេលដែលនាងក៏ត្រូវគេឃើញស្ថិតក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ ហើយមានសភាពចុះស្គម និងពឹងតែលើអុកស៊ីហ្សែនដើម្បីដកដង្ហើម។

នៅមិនទាន់មានការបញ្ជាក់លម្អិតពីស្ថានភាពជំងឺចុងក្រោយរបស់កញ្ញា អាលីយ៉ា អោយច្បាស់នោះទេ ដោយម្នាក់ៗបានដឹងត្រឹមថា នាងមានជំងឺរលាកសួត ហើយក៏មិនបានដឹងថាតើជំងឺរបស់នាងបណ្ដាលពីអ្វីនោះដែរ។ យ៉ាងណាមិញ បុគ្គល២រូប ដែលអះអាងថា​បានឆ្លងឆ្លើយជា​មួួគ្រូពេទ្យ២រូបផ្សេងគ្នាសុទ្ធតែអះអាងថា ជំងឺរបស់នាងស្ថិតក្នុងដំណាក់គួរអោយបារម្ភខ្លាំង​។

យ៉ាងណាមិញ គេឃើញកញ្ញា អាលីយ៉ា នៅតែអាចនិយាយបានច្រើននៅឡើយទេ បើទោះជានាងត្រូវពឹងការដកដង្ហើមដោយអុកស៊ីហ្សែន ដោយសារតែសួតរបស់នាងលែងមានសមត្ថភាពធ្វើចលនាដង្ហើមបាត់ទៅហើយ។ ជាមួយនឹងការទម្លាយនេះ ទើបធ្វើអោយម្នាក់ៗតក់ស្លុតនៅពេលដែលដឹងថាជំងឺរបស់នាងស្ថិតក្នុងដំណាក់កាលចុងក្រោយ និងកាន់តែបារម្ភប្រសិនបើ​​​​​ស្ថានភាពជំងឺនេះ នឹងធ្ងន់​​ជាងនេះ​ក្នុងរយៈពេល​​​១ខែទៀត៕