រឿង”កំហឹងខ្មោច Cute” បើកសម្ពោធដាក់បញ្ចាំងផ្លូវការ

0

កាលពីថ្ងៃទី២២ កក្កដា ឆ្នាំ២០១៩ ផលិតករអូហ្វីម បានប្រកាសបើកសម្ពោធផ្លូវនៅរោងកុនផ្សារទំនើបសុីធីម៉ល ដោយមានផលិតករ និងតារាជាច្រើនចូលរួម។ នេះក៍ជាភាពយន្តយុវវ័យ ដែលរំពឹងថា នឹងទាញអារម្មណ៍អ្នកទស្សនា ជាយុវវ័យបានច្រើននោះផងដែរ។

លោក តន វុទ្ធី ផលិតករមួយរូបដែលបានផលិតភាពយន្តរឿង”កំហឹងខ្មោច Cute” បញ្ជាក់ថា ភាពយន្តមួយនេះ ក្រៅពីមានឈុតឆាកភ័យរន្ធត់ ស្នេហាយុវវ័យ និងភាពច្រណែនសងសឹក ក៍ត្រូវបានរំលេច ដែលជាសារអប់រំមួយសម្រាប់អ្នកទស្សនា។ ភាពយន្តនេះក៍ត្រូវបានផលិតករបញ្ជាក់ថា មានការសម្រិតសម្រាំងសាច់រឿង និងគុណភាព មុននឹងដាក់បញ្ចាំងផងដែរ។ ភាពយន្តនេះ នឹងលក់សំបុត្រដាក់បញ្ចាំង ចាប់ពីថ្ងៃទី២៥ កក្កដា ឆ្នាំ២០១៩ តទៅ ដោយក្រៅពីបញ្ចាំងតាមរោងទំនើបនៅភ្នំពេញ និងសៀមរាប ក៍គ្រោងបញ្ចាំងលក់សំបុត្រនៅខេត្តខ្លះផងដែរ។

គួរបញ្ជាក់ផងដែរថា ភាពយន្តខ្នាតធំរឿង”កំហឹងខ្មោច Cute” ជាភាពយន្តដែលស្ដែងឡើងពីស្នេហាយុវវ័យ ដ៍ស្មោះស្ម័គ្រមួយ ប៉ុន្តែត្រូវបានបំបែក ដោយភាគីទី៣ ទើបក្រោយពីតួអង្គស្រីក្លាយខ្លួនជាវិញ្ញាណកាចសាហាវ ក៍តាមបន្លាច និងធ្វើបាបអ្នកធ្វើបាបនាង និងមនុស្សមួយចំនួន។ ក្នុងរឿងនេះ គេឃើញភាគច្រើនជាវត្តមានតារារះថ្មី ប៉ុន្តែការសម្ដែង គឺមើលទៅទាក់ទាញ ដោុផលិតករបញ្ជាក់ថា នេះជាយុទ្ធសាស្ត្រក្នុងការផលិតដើម្បីអោយឱកាសដល់តារាក្មេងៗ បានសាងស្នាដៃ។ មួយរឿងនេះ ចំណាយប្រមាណជាង៣មុឺន និងបានចំណាយពេលយូរគួរសម ក្នុងការផលិត៕

LEAVE A REPLY

Please enter your comment!
Please enter your name here