ម្ដាយ បញ្ញា សិទ្ធិ សម្រេចចិត្តសុំទោស ឩកញ៉ា ដួង ឆាយ ជាសាធារណៈ

0
- Advertisement Banner -

នៅក្នុងវីដេអូ Live ពីមន្ទីរពេទ្យថៃ កន្លែងដែល តារាចម្រៀង លោក សម្រាកវះកាត់ជំងឺដុះសាច់បំពង់ក កាលពីល្ងាចថ្ងៃទី១៨ កក្កដា ក្នុងឆ្នាំ២០១៩ ម្ដាយរបស់តារាចម្រៀងរូបនេះ បានប្រកាសសុំទោស ឩកញ៉ា ដួង ឆាយ និង លោកជំទាវ ជាសាធារណៈ បន្ទាប់ពីលោកឩកញ៉ា ដួង ឆាយ ប្រតិកម្មនៅលើហ្វេសប៑ុក បន្ទាប់ពីលោក បញ្ញា សិទ្ធិ ឡើងសម្ភាសន៍លើប៉ុស្តិ៍ទូរទស្សន៍មួយ ហើយត្រូវបានភាគី លោក ឩកញ៉ា ដួង ឆាយ យល់ថាលោកបកស្រាយរឿងបំណុល ធ្វើអោយប៉ះពាល់។ ម្ដាយរបស់លោកបានទទួលស្គាល់ថាការបកស្រាយរបស់លោក បញ្ញា សិទ្ធិ ក្នុងកិច្ចសម្ភាសន៍កម្មវិធី “អាថ៍កំបាំងក្រៅឆាកតារា” មានចំណុចលើសលោះខ្វះខាតបង្កអោយប៉ះពាល់ដល់មុខមាត់របស់លោកឩកញ៉ា ដួង ឆាយ ទើបអ្នកស្រីប្រកាសសុំទោសជាសាធារណៈ និងស្នើអោយលោកឩកញ៉ា លើកលែងទោសដល់កូនប្រុស និងស្នើកុំអោយប្រកាន់ខឹង ដើម្បីបញ្ចប់ចម្រូងចម្រាស់។

ម្ដាយលោក បញ្ញា សិទ្ធិ និយាយថា ដោយសារតែកូនប្រុសរបស់ខ្លួនផ្ដល់បទសម្ភាសន៍បកស្រាយពីករណីបំណុលដែលពិធីករកម្មវិធីចោទសួរ ហើយមានចម្លើយខ្លះបានឆ្លើយមិនសមរម្យ ទើបបង្កអោយលោកឩកញ៉ា ដួង ឆាយ និង ភរិយា មិនសប្បាយចិត្ត ហើយឈានដល់ការបង្ហោះមកលើកូនប្រុសរបស់អ្នកស្រីសូម្បីតែកូនប្រុសរបស់អ្នកស្រី បានសងបំណុលចប់សព្វគ្រប់យូរហើយ។ ជាមួយនឹងការប្រកាសសុំទោស អ្នកស្រីជំនួសមុខអោយកូនប្រុស ដែលទើបវះហើយនិយាយមិនកើត បានអះអាងថា នឹងមិនអោយកូនប្រុសបកស្រាយប៉ះពាល់ជុំវិញបំណុលដែលចប់សព្វគ្រប់នោះទៀតទេ ដើម្បីកុំអោយមានរឿងប៉ះពាល់គ្នាទៅវិញទៅមក។ 

ជាមួយនឹងការប្រកាសសុំទោស លោកបញ្ញា សិទ្ធិ ក៍បានបង្ហោះសំណេរផ្ញើជូនដល់លោកឩកញ៉ា ដួង ឆាយ និងភរិយា ផងដែរ ដើម្បីអោយដឹងដល់ម្ចាស់ខ្លួន អោយលោកឩកញ៉ា ដួង ឆាយ បញ្ចប់ការខឹងសម្បារ។ 

លោក បញ្ញា សិទ្ធិ បានសរសេរតបតាមឆាតពីប្រទេសថៃមកថា លោកបានសងបំណុលលោកឩកញ៉ា ដួង ឆាយ តាំងពីត្រលប់មកពីប្រទេសអូស្រ្តាលីមកម្លេះ ប៉ុន្តែករណីដែលបានផ្ទុះឡើងជាថ្មី គឺដោយសារតែលោកបានផ្ដល់សម្ភាសន៍អោយកម្មវិធីមួយ ហើយត្រូវបានលោកឩកញ៉ា ដួង ឆាយ ប្រតិកម្មថានិយាយយកល្អតែខ្លួនឯង ទើបបណ្ដាលអោយលោកឩកញ៉ា ដួង ឆាយ បង្ហោះហែកហួរពីករណីបំណុលដែលចប់អស់យូរហើយនោះជាថ្មី។

LEAVE A REPLY

Please enter your comment!
Please enter your name here