សិល្បករគ្រួសារតារាកម្ពុជា ប្រកាសបង្ហាញខ្លួនសម្ពោធសាលាសហគមន៍

0

យោងតាមការប្រកាស សិល្បករគ្រួសារតារាកម្ពុជាចំនួន១២រូប នឹងចូលរួមក្នុងពិធីបើកសម្ពោធសាលាភាសាអង់គ្លេសមួយកន្លែង ឈ្មោះ សាលា អង់គ្លេស ធី សង្គ្រោះ ស្ថិតនៅភូមិរំដេញ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល នៅថ្ងៃសៅរ៍ទី២០ កក្កដា ដែលសាលាមួយនេះ ត្រូវបានបង្កើតឡើង ជាប្រយោជន៍ដល់ក្មេងសហគមន៍ ដែលភាគច្រើនមិនសូវមានលទ្ធភាពសិក្សាភាសាអង់គ្លេសបានដិតដល់។ សិល្បករទាំងនោះ នឹងបង្ហាញខ្លួនក្នុងនាមជាពិធីករ ជាតារាចម្រៀង ជាក្រុមពិធីការ និងជាតារាបង្ហាញម៉ូដ ដើម្បីញាំងអោយពិធីដែលចូលរួមកុះករដោយសិល្បករមកពីគ្រប់ទម្រង់ អោយកាន់តែទាក់ទាញកម្មវិធី។

សិល្បកររបស់គ្រួសារតារាកម្ពុជា ដែលប្រកាសចូលរួមក្នុងកម្មវិធីសម្ពោធសាលានោះរួម លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា, លោក រុន ណាកូ ម្ចាស់ពានគ្រងឈុតបុរាណត្រូវទម្រង់ប្រចាំឆ្នាំ២០១៨ និងជាម្ចាស់ពានប្រជាប្រិយភាពផ្នែកឈុតបុរាណឆ្នាំ២០១៩ ដែលទូតសុឆន្ទៈប្រចាំក្រុម, លោក សុិន សុធារិទ្ធ ម្ចាស់ពានគ្រងឈុតបុរាណកម្រប្រចាំឆ្នាំ២០១៨ ដែលជាទូតសុឆន្ទៈប្រចាំក្រុម, លោក សន សុវណ្ណារ៉ា ពិធីករ, កញ្ញា រៀមច័ន្ទ បរមី តារាចម្រៀង និងជាពិធីការិនី, អ្នកនាង យីវ ម៉ូនីកា តារាសម្ដែង, លោក សឹម សុវណ្ណដូឡា តារាចម្រៀង, លោក កញ្ញា លី ណៃហ៑ាង តារាម៉ូដែលក្រុម BN, លោក ឯក រ៉ាវ័ន្ត តារាសម្ដែង និងជាតារាម៉ូដែល, លោក វង សច្ចៈវិជ្ជា តារាសម្ដែង និងជាពិធីករ, កញ្ញា សិទ្ធិ សូរ្យលីនណែត តារាម៉ូដែលBN, និង កញ្ញា អៃ សុគន្ធពិដោរ តារាម៉ូដែលBN។ ក្នុងពិធីនោះក៍មានវត្តមានសិល្បករចាស់ក្មេងជាច្រើនរូបផ្សេងទៀតផងដែរ ដូចជាតារារៀមច្បង អ្នកស្រី ឌីសាវ៉េត លោក អាចារ្យធំ តារាចម្រៀងលោក ឌួង ផាន់ណា និងតារាល្បីៗជាច្រើនរូបទៀត។

តំណាងសាលាអង់គ្លេស ធី សង្គ្រោះ បានអះអាងថា ដើមចមដែលនាំអោយមានការការបង្កើតសាលាភាសានេះ គឺដើម្បីផ្ដល់ឱកាសអោយក្មេងៗនៅក្នុងតំបន់ដែលសាលាគ្របដណ្ដប់បានសិក្សាភាសាអង់គ្លេស ខណៈដែលសាលានឹងទទួលសិស្សក្រីក្រអោយសិក្សាដោយមិនបង់ថ្លៃ និងសម្រាប់កូនអ្នកមានជីវភាពមធ្យម គឺតម្រូវអោយបង់តិចតួចប្រចាំខែ ដើម្បីទ្រទ្រង់សាលា។ មកទល់ពេលនេះ សាលានៅតែប្រឈមនឹងខ្វះអគារ ខ្វះសម្ភារៈសិក្សា និងខ្វះប្រាក់ខែដើម្បីផ្គត់ផ្គង់លោកគ្រូអ្នកគ្រូបង្រៀនភាសាដោយស្ម័គ្រចិត្តនៅឡើយទេ ទើបសាលាត្រូវការអោយមានការជួយជ្រោមជ្រែងលើគ្រប់វិស័យ ជាពិសេសលើបៀរវត្សរបស់លោកគ្រូអ្នកគ្រូ ដើម្បីអោយសាលាអាចមាននិរន្តរភាពបានយូរអង្វែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here