ជួបជុំសាមញ្ញៗ តែឃើញរូបភាពសិល្បករទាំងនេះ ស្និទ្ធស្នាលគ្នាខ្លាំង

0

មិនមែនទាល់តែពិធីជប់លៀងប្រេនៗ ឬ ជួបជុំទ្រង់ទ្រាយហុឹកហ៑ាក់ទើបតារាសិល្បករសប្បាយរីករាយនោះទេ ផ្អែកតាមទិដ្ឋភាព និងរូបភាពជាច្រើនសន្លឹកនេះគឹ ក្រុមសិល្បករមានភាពស្និទ្ធស្នាល និងសប្បាយរីករាយជាមួយគ្នានឹងគ្នា ខ្លាំងជាងជំនួបជប់លៀងធំៗនោះផង។

សិល្បករទាំងល្បី និងមិនល្បី ត្រូវគេស្អិតរមួតជាមួយគ្នាទាំងសកម្មភាពថតរូប និងសកម្មភាពច្រៀងរាំ ខណៈដែលតារាៗទាំងនោះ ក៍បានបង្កើតនូវអនុស្សាវរីយ៍ជាមួយគ្នាដែលមិនខុសពីបងប្អូនរួមផ្ទៃ ដោយមិនមែនគ្រាន់តែជាសកម្មភាពដ្យាម៉ានៅក្នុងសិល្បៈ។ អ្វីដែលកាន់តែចាប់អារម្មណ៍ទៅទៀត គឺក្រុមសិល្បករទាំងនេះ មិនគ្រាន់តែរួមសុខ រួមភាពរីករាយនឹងគ្នាប៉ុណ្ណោះទេ ប៉ុន្តែនៅពេលមានទុក្ខក៍ស្រាក់ដៃគ្នាយ៉ាងណែនមិនខុសពីចង្កឹះមួយបាច់នោះដែរ ដូច្នេះហើយបានជាក្រុមគ្រួសារតារាកម្ពុជា ដែលតារាទាំងនេះជ្រកក្រោម បានក្លាយជាក្រុមសិល្បៈកាន់តែធំឡើងៗ ហើយកាន់តែមានសកម្មភាពរួមគ្នាធំទៅៗ ក្នុងគោលដៅលើកកម្ពស់តម្លៃអ្នកសិល្បករខ្មែរ និងតម្លៃវប្បធម៍ខ្មែរ ជាប្រយោជន៍ដល់ជាតិនាពេលចុងក្រោយ។

ខាងក្រោមនេះជាទិដ្ឋភាពសប្បាយៗ របស់តារាសិល្បៈក្នុងក្រុមគ្រួសារតារាកម្ពុជា ក្នុងពិធីជប់លៀងដ៍សាមញ្ញ ប៉ុន្តែពោរពេញដោយស្នាមញញឹម ដែលបានធ្វើឡើងកាលពីថ្ងៃទី១៥ កក្កដា ឆ្នាំ២០១៩ នៅគេហដ្ឋានរបស់លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា។ តារាដែលបានចូលរួមសប្បាយៗ និងកូរកម្មវិធី អោយពោរពេញដោយស្នាមញញឹមទាំងនោះមានទាំងសិល្បករល្បីជំនាន់មុន និង ជំនាន់ក្រោយ ប៉ុន្តែមើលទៅតារាទាំងនោះ គឺមិនបានបែងចែកឋានៈ ឬ កិត្តិយសគ្នា ដូចដែលគេធ្លាប់បានឃើញក្នុងរង្វង់សិល្បៈឡើយ។ តារាទាំងនោះបង្កភាពស្និទ្ធិស្នាលគ្នា សូម្បីតែមិនធ្លាប់បានរួមគ្នានៅក្នុងសិល្បៈនោះផង។ តារាទាំងនោះរួមមាន អ្នកនាង ម៉ៅ សុីណាត ម្ចាស់ពានឈុតបុរាណត្រូវទម្រង់ឆ្នាំ២០១៨, លោក ម៉ាដូណា តារាកំប្លែង កញ្ញា ប៑េប៑ី តារាចម្រៀងថោន និងជាម្ចាស់ពានគ្រងឈុតបុរាណលេចធ្លោឆ្នាំ២០១៨, អ្នកនាង ចាន់ ផល្លា ពិធីការិនី, លោក ហាក់ ធៀមុនី ពិធីករ និងជាផលិតករ, លោក សន សុវណ្ណារ៉ា ពិធីករ, កញ្ញា អ៑ុង នីនិច តារាចម្រៀងប្រចាំអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា, លោក រុន ណាកូ ម្ចាស់ពានត្រូវទម្រង់២០១៨ និងពានប្រជាប្រិយភាព២០១៩, លោក ឌួង តារាផាឌីន ម្ចាស់ពានឈុតបុរាណលេខ១ ឆ្នាំថ្មី , លោក បញ្ញា សិទ្ធ តារាចម្រៀង និងជាម្ចាស់ពានឈុតបុរាណលេខ២ ឆ្នាំថ្មី, លោកលឿង វិសាល បុរសឯកវាយនភណ្ឌ និងជាម្ចាស់ពានលេខ៣ផ្នែកគ្រងឈុតបុរាណ, កញ្ញា ភី សម័យ ម្ចាស់ពានកែច្នៃ២០១៨, តារាចម្រៀងលោក ង៉ែត សុភក្រ, អ្នកស្រី រីយ៉ាភរិយាលោកបណ្ឌិតមីសែលត្រាណេ, កញ្ញា ភីយ៉ា តារាសម្ដែង និងជាម្ចាស់ពានគ្រងឈុតបុរាណចំណាត់ថ្នាក់លេខ១, ក្រុមបង្ហាញម៉ូដ BN, តារាសម្ដែងកញ្ញា ព្រះអាទិត្យតូច, លោក ម៉ែន អម្រុងរ័ត្ន ម្ចាស់ពានកែច្នៃឆ្នាំ២០១៨, តារាចម្រៀង កញ្ញា វណ្ណា វត្តី ម្ចាស់ពានឈុតបុរាណចំណាត់ថ្នាក់លេខ២, តារាសម្ដែងជើងចាស់អ្នកស្រី វណ្ណថុន, អ្នកស្រី សំ សុផល, និងតារាចាស់ក្មេងជាច្រើនរូបទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here