អត់ដឹងសោះថា មួយបទនេះ មានអ្វីពិសេសយ៉ាងហ្នឹង!

0

ក្រោយពីការបង្ហោះបទ«ឧបសគ្គស្នេហ៍»នៅលើយូធូប និងហ្វេសប៊ុក គេកត់សម្គាល់ឃើញថាបទចម្រៀងមួយនេះទាក់ទាញអ្នកគាំទ្រយ៉ាងខ្លាំង ដោយសារតែសាច់រឿងនៅក្នុងបទនេះ មានភាពទាក់ទាញ ហើយប្លែកភ្នែក។ យ៉ាងណាមិញ លោក Rith Omega ដែលជាអ្នកដឹកនាំសម្ដែង និងផលិតបទចម្រៀងនេះ បានបង្ហាញអោយឃើញពីផលវិបាក និងចំណុចពិសេសជាច្រើន ដែលបានស្ដាប់ហើយ កាន់តែបន្ថែមទម្ងន់បទចម្រៀងមួយនេះអោយមានភាពជាក់ទាញ។

លោក Rith Omega ទម្រាំផលិតបាមួយរឿងនេះ លោកថាគឺជាពិបាកយ៉ាងខ្លាំង ដោយសារតែរឿងទាំងមូលក៏មានឈុតឆាកវាយតប់ និងបញ្ចូលកីឡាប្រដាល់នៅក្នុងនោះផង ដែលទាមទារគ្រប់ឈុតទាំងអស់មិនថាឈុតធ្វើបាបតួអង្គប្រុស និងឈុតឆាកវាយតប់គ្នា ឬភ្ជុងកាំភ្លើងជាដើម មើលទៅដូចពិតៗ។ លោកថាមួយរឿងនេះ គឺមិនខុសពីការផលិតប្លង់មួយនៃភាពយន្តនោះទេ ដោយចំណាយពេលច្រើន ហើយបើនិយាយពីប្លង់ក៏សម្រិតសម្រាំងណាស់ដែរ ដើម្បីអោយដូចជាភាពយន្តខ្លីមួយ ដោយមិនមែនចេះតែធ្វើលេងៗនោះទេ។ អ្វីដែលលោកពេញចិត្តបំផុត គឺបទចម្រៀង«ឧបសគ្កស្នេហ៍»មានសាច់រឿងមិនខុសពីការឆ្លុះបញ្ចាំងតថសង្គមមួយ ដែលស្ដែងពីស្នេហា និងផលវិបាកនៃទំនាក់ទំនងនេះ។

ក្រឡេកទៅមើលខ្លឹមសារវិញ លោក Rith Omega ក៏បានបញ្ជាក់ថាមានចំណុចពិសេសខ្លាំងដែរ ដោយទី១បង្ហាញពីស្នេហារវាងនារីស្ដុកស្ដម្ភម្នាក់ជាមួយបុរសគរ ដែលមិនខុសពីការលើកតម្លៃជនពិការនៅក្នុងសង្គម ទី២បង្ហាពីការតស៊ូនៃស្នេហាស្មោះមួយ ដែលលុយមិនអាចទិញបាន បើទោះជាមានឧបសគ្គរាប់ជំពូក និងទី៣គឺ ការលើកកម្ពស់នារីស្រស់ស្អាតម្នាក់ ដែលមានភក្ដីភាពមិនងាករេ ដែលធ្លាប់តែយល់ថានារីស្អាតជានារីសាវា។

លោករំពឹងថានឹងទទួលបានជោគជ័យ សម្រាប់សាច់រឿងក្នុងបទ«ឧបសគ្គ!» ខណៈដែលបទចម្រៀងនេះ ក៏ស្ដាប់ទៅទាក់ទាញ និងមានអត្ថន័យមិនធម្មតា។ យ៉ាងណាមិញ លោកថាបើខ្វះការគាំទ្រទេ ក៏បទចម្រៀងមួយនេះ មិនអាចជោគជ័យខ្លាំងក្លាបានដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here