ចាន់សុី សុីណាវ៉ាត់ត្រា ប្រាប់មូលហេតុរើសអើងការសម្ដែង

0

ក្រោយល្បីរឿងភ្ជាប់ពាក្យជាមួយក្រមុំជាយដែន តារាសម្ដែងមុខកូនកាត់ លោក ចាន់សុី សុីណាវ៉ាត់ត្រា ត្រូវបានផលិតករទាក់ទងជាហូរហែរអោយសម្ដែង និងបទចម្រៀង និង ភាពយន្ត ប៉ុន្តែលោកត្រូវគេអះអាងថា ទទួលសម្ដែងដោយរើសសាច់រឿងបំផុត រហូតមានការលើកឡើងថា លោកកើតជំងឺតួឯក ក្រោយពេលឡលងកូដ។ ពាក់ព័ន្ធនឹងបញ្ញានេះ លោកទទួលខ្លះ ច្រានចោលខ្លះ ប៉ុន្តែបានពន្យល់ពីហេតុផល។

តារាសម្ដែង លោក ចាន់សុី សុីណាវ៉ាត់ត្រា បញ្ជាក់ថា លោកមិនដែលប្រកាន់ជំហរសម្ដែងតែតួឯក ឬ តួរងសំខាន់ នោះទេ ប៉ុន្តែលោកសារភាពថា សាច់រឿងដែលលោកទទួលសម្ដែង ក៍ត្រូវតែលោកពេញចិត្តផងដែរ ដើម្បីអោយសមនឹងការធ្វើដំណើរពីផ្ទះរស់នៅសព្វថ្ងៃ និងកន្លែងធ្វើការនៅខេត្តបាត់ដំបងនោះ។ លោកនិយាយថា មិនដែលប្រកាន់ថា ទាល់តែតួឯកទើបសម្ដែងទាល់តែសោះ ប៉ុន្តែបើសាច់រឿងខ្លះ តម្រូវអោយលោកសម្ដែងតិចប្លង់ លោកក៍អត់ទទួលថតដែរ ព្រោះលោកត្រូវចំណាយច្រើន សម្រាប់ការចុះមកសម្ដែងម្ដងៗ។

លោក ចាន់សុី សុីណាវ៉ាត់ត្រា ទទួលស្គាល់ថា មិនមែនតែបទចម្រៀងមិនអោយសម្ដែងច្រើនប្លង់នោះទេ ដែលលោកច្រានចោល សូម្បីតែការទាក់ទងអោយសម្ដែងភាពយន្ត ក៍មិនដែលបានទទយលតែម្ដង ដោយសារលោកមិនអាចចេញថតច្រើនថ្ងៃ ហើយចោលការងារធនាគារ ដែលជាប្រភពចំណូលដ៍សំខាន់។ លោកសម្ដែងអារម្មណ៍សោកស្ដាយ ដែលអត់ទទួលសម្ដែងភាពយន្តទាំងនោះ ខណៈដែលលោកបញ្ជាក់ថាផលិតករមិនតិចនាក់ទេ ចំអន់ថាលោកមិនថតដោយសារតែមិនបានតួឯក។ លោកបញ្ជាក់យ៉ាងខ្លីថា ការសម្ដែងភាពយន្តចំណាយពេលច្រើនណាស់ អុីចឹងហើយទើបលោកមិនទទួល គឺមិនមែនដូចការលើកឡើងដែលថា មកពីផលិតករមិនអោយតួឯក ទើបមិនសម្ដែងនោះទេ។ លោកព្រលយថាការងារសិល្បៈ ទទួលតែថតបទចម្រៀងប៉ុណ្ណោះ ដោយអោយតែបទចម្រៀងនោះ ក៍ត្រូវតែផ្ដល់ឱកាសអោយលោកបានសម្ដែងជាតួឯក ឬជាតួសំខាន់នោះដែរ ទើបលោកសុខចិត្តខាតបង់ការងារ។

LEAVE A REPLY

Please enter your comment!
Please enter your name here