ឈាមច្រមុះស្លាប់ហើយ បើ ស៑ូ សុីរីកា បង្ហោះចឹងៗ

0

ខុសពីតារាស្រីសុិចសុីមួយចំនួន ដែលបញ្ចេញដើមទ្រូង និងគល់ភ្លៅ ធ្វើអោយបុរសៗឃើញហើយចង់ឈាមច្រមុះ សម្រាប់តារាចម្រៀងថោន កញ្ញា ស៑ូ សុីរីកា បែរជាបង្ហោះមួយសន្លឹកបង្ហាញពីត្រកៀកដ៍ស្រស់ស្អាតរបស់នាង ឃើញហើយសឹងតែបហរុសៗទប់អារម្មណ៍មិនបាន ជាជំនួសទៅវិញ។

អ្នកលេងហ្វេសប៑ុកមិនតិចទេ សុទ្ធតែលាន់មាត់ថានាងមានត្រកៀកសុិចសុី និងមើលទៅគួរអោយគ្រឺតក្នាញ់ ខណៈដែលនាងហ្វេនភាគច្រើន ក៍គាំទ្រចំពោះការបង្ហោះរបស់នាង ដោយសរសេរ Comment ថា របស់ល្អបែបនេះ គឺគួរតែបង្ហាញ។

រូបថតមួយសន្លឹកនេះ មិនមែនតែបុរសៗនោះទេដែលឃើញហើយមិនសរសើរមិនបាន សូម្បីតែនារីដូចគ្នា ក៍លាន់មាត់ផងដែរថាតារាចម្រៀង ស៑ូ សុីរីកា ពិតជាមានត្រកៀករាងបេះដូងធំស្អាត ឃើញហើយចង់ឈាមច្រមុះ ក្នុងពេលដែលនាង ត្រូវបានគេចាត់ទុកថា គឺតារាចម្រៀងប្រចាំផលិតកម្មដែលមានកេរ្តិ៍ឈ្មោះសំលេងក្នុងស្រទាប់យុវវ័យដំបូងគេ ដែលហ៑ានបញ្ចេញត្រកៀកដ៍ស្រស់ស្អាតរបស់នាងអោយមហាជនបានឃើញជាសាធារណៈ ដែលពិតជាមានអ្នកលួចឈាមច្រមុះ ក្រោយពីឃើញការបង្ហោះរបស់នាង។

យ៉ាងណាមិញ នេះមិនមែនជាលើកដំបូងទេ ដ្បិតពេលកន្លងមក ស៑ូ សុីរីកា ក៍រំលេចភាពសុិចសុីបែបនេះជារឿយៗផងដែរ ដោយគ្រាន់តែមួយប្លង់ចុងក្រោយរបស់នាង ទទួលបានការចាប់អារម្មណ៍ច្រើនជាង ជាពិសេសចំពោះអ្នកច្រណែននឹងត្រកៀកដ៍ស្រស់ស្អាតបែបនេះរបស់នាង។

LEAVE A REPLY

Please enter your comment!
Please enter your name here