Fashion ក្រៅឆាក ក្នុងព្រឹត្តិការណ៍ប្រកួតឈុតបុរាណ មិនសរសើរមិនបាន

0

ក្រៅពីទិដ្ឋភាពដ៍ទាក់ទាញ ក្នុងពិធីដង្ហែរក្បួន និងប្រកួតឈុតបុរាណ រូបភាពជាច្រើនសន្លឹក ដែលបង្ហាញពី Fashion ក្រៅឆាករបស់ម្ចាស់ពាន និងតារាដែលបានគ្រងឈុតបុរាណមួយចំនួន នៅបរិវេណប្រាសាទសំបូរព្រៃគុក ដែលរៀបចំដោយគ្រួសារតារាកម្ពុជា ក៍កំពុងមានការចាប់អារម្មណ៍នៅលើបណ្ដាញសង្គមហ្វេសប៑ុកផងដែរ ដោយសារតែរូបភាពទាំងនោះ ហាក់ដូចជាប្លង់ថតកុនឬ ទិដ្ឋភាពនៅសម័យបុរាណកាលពិតៗ ដែលគេកម្រឃើញ។

រូបភាពទាំងនោះ ទោះជាត្រូវគេដឹងថា ជាទិដ្ឋភាពថតលេង ប៉ុន្តែសំលៀកបំពាក់ និង សកម្មភាពដែលឆ្លុះបញ្ចាំងពីសម័យកាលដ៍រុងរឿងរបស់ខ្មែរ ហើយថតភ្ជាប់នឹងបរិយាកាសព្រៃព្រឹក្សា និងប្រាសាទសំបូរព្រៃគុក បានក្លាយជាផ្ទាំងទស្សនិយភាពដ៍ល្អឥតខ្ចោះ ដែលចាក់ដោតអារម្មណ៍អ្នកបានឃើញអោយអណ្ដែតអណ្ដូង ទៅកាន់អតីតនាសម័យដើម។ នេះក៍បង្ហាញថាកូនខ្មែរជំនាន់ក្រោយ រួមគ្នាអភិរក្សវប្បធម៌របស់ជាតិបានល្អ គួរអោយស្ងើចសរសើរផងដែរ។

រូបភាពសន្លឹកទាំងនេះ ហាក់បីដូចជាមានការរៀបចំផ្ចិតផ្ចង់ពីអ្នកជំនាញផ្នែកសិល្បៈបុរាណ ទាំងការពិតគឺគ្រាន់តែជាការរៀបចំដោយតារាសិល្បៈម្នាក់ៗ និងគ្រាន់តែជាការចាត់ចែងដោយក្រុមគ្រួសារតារាកម្ពុជា ក្នុងបំណងបំផុស និងចូលរួមលើកស្ទួយដល់វប្បធម៌ជាតិ។

ខាងក្រោមនេះ ជាទិដ្ឋភាពថត Fashion ក្រៅឆាក របស់ម្ចាស់ពាន កញ្ញា ភីយ៉ា ដែលគ្រងឈុតស្រីទេព ហើយជាប់ចំណាត់ថ្នាក់លេខ១ក្នុងការប្រកួតឈុតបុរាណឆ្នាំ២០១៩នេះ អមដោយម្ចាស់ពាន និងតារាជាច្រើនទៀត ដែលមានដូចជា លោក រុន ណាកូ ម្ចាស់ពានចំនួនគឺពានឈុតបុរាណត្រូវទម្រង់-លេចធ្លោប្រចាំឆ្នាំ២០១៨ និងពានជាម្ចាស់ពានដែលប្រជាប្រិយភាពប្រចាំឆ្នាំ។ ក្នុង Fashion នេះ លោកគ្រងឈុតព្រះបាទជ័យវរ្ម័នទី៧។ ក្រៅពីនោះក៍មាន លោក ឌួង តារាផាឌីន ម្ចាស់ពានលេខ១គ្រងឈុតព្រះគ្រូព្រាហ្មបុរោហិតក្នុងសម័យកម្ពុជា កាន់ស៑ប់សាសនាព្រាហ្មណ៍។ ម្ចាស់ពានចំណាត់ថ្នាក់លេខ៣ លោក លឿង វិដាល ដែលគ្រងឈុតព្រះលក្ខណ៍ , អ្នកនាង សាង សុរិយា តារាសម្ដែង, កញ្ញា អ៑ុង នីនិច តារាចម្រៀងនៅក្នុងកម្មវិធីនាការប្រកួតនោះ, កញ្ញា ហ៑ុន ម៉ាលីស អតីតបេក្ខនារីកម្មវិធីសំនៀងឯកប៉ុស្តិ៍បាយ័ន ដែលជាតារាចម្រៀងក្នុងការប្រកួតនោះ, លោក សុិន សុធារិទ្ធ ម្ចាស់ពានឈុតបុរាណច្នៃ កាលពីឆ្នាំ២០១៨ និងតារាៗគ្រងឈុតបុរាណ ជាច្រើនរូបទៀត ទើបអាចបង្កើត Fashion ទម្រង់បុរាណដ៍ឥតខ្ចោះទាំងនេះ។

ចង់ដឹងថា រូបថត Fashion ទាំងនេះ ទាក់ទាញកម្រិតណា សូមអញ្ជើញទស្សនា៖

LEAVE A REPLY

Please enter your comment!
Please enter your name here