ដូចឋានសួគ៍ ព្រឹត្តិការណ៍បង្ហាញឈុតបុរាណ គ្រួសារតារាកម្ពុជា

0

វត្តមានគ្រួសារតារាកម្ពុជា នៅក្នុងទិវាវប្បធម៌បេតិកភណ្ឌ នៅប្រាសាទសំបូរព្រៃគុក កាលពីថ្ងៃទី៨ កក្កដា គឺជាមហាព្រឹត្តិការណ៍វប្បធម៌ទ្រង់ទ្រាយធំប្រចាំឆ្នាំ ដែលមានមហាជន ភ្លូកទឹកភ្លូកដីចាប់អារម្មណ៍។ ក្រៅមានភ្ញៀវជាតិ និងអន្តរជាតិឈរទស្សនាកុះករ ការប្រកួតឈុតបុរាណមួយនេះ ក៍មានអភិបាលខេត្តរងកំពង់ធំ ថ្នាក់ដឹកនាំស្រុកសំបូរព្រៃគុក ម្ចាស់ក្រុមហ៑ុនហុងដាជួបកៅកំពង់ធំ ប្រតិភូថ្នាក់ដឹកនាំផ្សេងៗ ប្រជាពលរដ្ឋ និងសិស្សនិស្សិតយ៉ាងច្រើនកុះករ កំដរដល់ចប់។

អ្វីដែលធ្វើអោយមហាជនកាន់តែកោតសរសើរមិនដាច់ពីមាត់ គឺការប្រកួតឈុតបុរាណទ្រង់ទ្រាយធំនេះ មិនខុសពីការផ្សព្វផ្សាយតំបន់ប្រាសាទសំបូរព្រៃគុក និងវប្បធម៌ខ្មែរ អោយពិភពលោកបានស្គាល់។ ពិធីទាំងមូល មិនខុសពីឋានព្រះឥន្ទឋានទេវតា ដែលចម្រុះសុទ្ធសុឹងតែតួអង្គទេពបុត្រទេពធីតា ដែលហាក់ដូចជាទិដ្ឋភាពនៅក្នុងសម័យកាលបុរាណដ៍អស្ចារ្យមួយ។ ទិដ្ឋភាពជារួមក្នុងការប្រកួតនេះ មិនខុសពីព្រឹត្តិការណ៍ថ្នាក់ជាតិមួយនោះទេ បើទោះជាគ្រាន់តែជាការរៀបចំដោយគ្រួសារតារាកម្ពុជា ដែលជាក្រុមសិល្បៈតូចមួយ។ អ្វីដែលគេកត់សម្គាល់គឺព្រឹត្តិការណ៍នេះ សូម្បីតែគណកម្មការផ្ដល់ពិន្ទុ និងគណបតីរៀមច្បងក៍សុទ្ធគ្រងឈុតក្នុងសម័យបុរាណ ដែលមិនខុសពីការប្រកួតរវាងពួកទេវតានិងទេពធីតា ហើយមានទេវតាៗ ជាអ្នកកាត់សេចក្ដី។

លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និងជាអ្នករៀបចំការប្រកួតឈុតបុរាណចំនួន២លើករួចមកហើយ បានគូសបញ្ជាក់ថា ការប្រកួតនៅក្នុងឆ្នាំនេះធំជាងឆ្នាំមុន និងជាការប្រកួតឈុតបុរាណដែលមានស្ដង់ដារប្រកួតប្រជែងពេញខ្នាត មិនខុសពីការប្រកួតផ្សេងៗ។ លោកថាការប្រកួតលើកនេះ មានការកំណត់បេក្ខជនបេក្ខនារីច្បាស់លាស់ ដោយមានទាំងបង្ហាញខ្លួនម្ដងម្នាក់ ដើម្បីអោយគណកម្មការងាយស្រួលវាយតម្លៃផ្ដល់ពិន្ទុ និងមានការប្រកាសពីសមាសភាពអ្នកជាប់ប្រុស៦នាក់ និងស្រី៦នាក់ ដើម្បីអោយមានការប្រកួតប្រជែងបន្ត ដែលកាន់តែធ្វើអោយការប្រកួតប្រជែងឈុតបុរាណ ក្លាយជាការប្រកួតពេញខ្នាត។ លោកថាការប្រកួតទាំងមូលមានអ្នកចូលប្រកួតជាង៦០រូប ដោយក្នុងនោះរួមសមាជិកគ្រួសារតារាកម្ពុជា ក្រុមបង្ហាញម៉ូតBN និងតារាសិល្បៈចម្រុះមកពីក្រុមផ្សេងៗ។ ជាលទ្ធផល ៖

លេខ១បុរស បានទៅលើ លោក ឌួង តារាផាឌីន តារាចម្រៀងសំលេង២ ដែលគ្រងឈុតព្រះគ្រូព្រាហ្មបុរោហិត ដែលជាគ្រូអង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ ក្នុងពេលកម្ពុជា គោរពព្រហ្មញ្ញសាសនា និង លេខ១ នារី បានទៅលើ កញ្ញា ភីយ៉ា តារាសម្ដែង ដែលគ្រងឈុតស្រីទេព ជាឈុតច្នៃថ្មី តែរក្សាទម្រង់ដើមផ្នែកបុរាណ។

លេខ២ បុរសបានទៅលើ លោក បញ្ញា សិទ្ធ តារាចម្រៀង ដែលគ្រងឈុតទេវតា និង លេខ២នារី បានទៅលើ កញ្ញា វណ្ណា វត្តី តារាចម្រៀង គ្រងឈុតព្រះនាងទេពអប្សរា ដែលជាទេពធីតាធំជាងនាងអប្សរា ពាក់មកុដកំពូល៣ ដោយមានឆ្លាក់នៅប្រាសាទបាយ័យ។

លេខ៣បុរស បានទៅលើ លោក លឿង វិសាល អតីតបុរសឯកលេខ១វាយនភណ្ឌ ទើបជាប់លេខ និងជាក្រុមបង្ហាញម៉ូដBN ដែកគ្រងឈុតព្រះលក្ខណ៍ ក្នុងរឿងរាមកេរ្តិ៍ ខណៈដែលលេខ៣នារី បានទៅលើកញ្ញា ពេជ្រ ចរណៃ តារាសម្ដែង ដែលគ្រងឈុតល្ខោនខោល។

LEAVE A REPLY

Please enter your comment!
Please enter your name here