មកដឹងពីលក្ខណ្ឌ ការប្រកួតឈុតបុរាណ នៅថ្ងៃ៨ កក្កដា នេះ

0

យោងតាមការប្រកាសលើផេកគ្រួសារតារាកម្ពុជា នៅក្នុងទិវាបេតិកភណ្ឌជាតិ ដែលនឹងធ្វើឡើងនៅថ្ងៃទី៨ កក្កដា នៅប្រាសាទសំបូរព្រៃគុកនេះ នឹងមានការប្រកួតឈុតបុរាណជាទ្រង់ទ្រាយធំមួយ ពីសំណាក់តារាសិល្បៈជាច្រើន។ តោះមកដឹងពីលក្ខណ្ឌខ្លះ សម្រាប់ការប្រកួតដើម្បីងាយស្រួលប្រកួតប្រជែង។

លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា បានថ្លែងបញ្ជាក់ថា តារាសិល្បៈដែលនឹងគ្រងឈុតបុរាណចូលរួមប្រកួតប្រជែង មិនត្រូវបានកំណត់ថាវ័យណា ឬ ជាសិល្បៈករអាជីព និង មិនអាជីពនោះទេ។ សំខាន់អោយតែមានទឹកចិត្តគ្រងឈុតបុរាណចូលរួមគឺ អាចចូលរួមទាំងអស់ អោយតែជូនដំណឹងមកកាន់កម្មវិធីជាមុន។ លោកថាលក្ខណ្ឌនៃការដាក់ពិន្ទុ គឺមាន២ប្រភេទ ទី១ គឺកំណត់យកឈុតដែលត្រូវទម្រង់ដើម ដែលមានតឹកតាំងច្បាស់លាស់មិនក្លាយ និងទី២ គឺសំដៅលើឈុតបុរាណដែលកែច្នៃបន្ថែមបន្ថយ ហើយនៅរក្សាទម្រង់ដើមនៃអត្តសញ្ញាណជាតិ។ ពិន្ទុដែលនឹងទទួលបាន ដាច់ខាតត្រូវតែផ្ដោតលើការគ្រងឈុតបានស័ក្តសម ស្រស់ស្អាត និងមើលទៅសមសួន តាំងពីការរៀបចំឥរិយាបទឡើងទៅ។ ពិន្ទុដែលគណកម្មការវាយតម្លៃ នឹងផ្ដោតលើឈុតនោះ អ្នកគ្រងស្លៀកទៅសមស្អាត ជាឈុតដែលមានអត្ថន័យគ្រប់គ្រាន់ ហើយប្រសិនបើឈុតនោះ ជាឈុតកែច្នៃដែលមានតែមួយ ឬ គ្មានពីរនៅក្នុងពិធីគឺជាអាទិភាពដ៍ធំ។ លោកថាឈុតខ្លះមានអត្ថន័យជ្រាលជ្រៅ តែអ្នកគ្រងមិនជួយរំលេចសម្រស់ ឬ មានឈុតល្អ តែរូបភាពឈុតមើលមិនយល់ថាជាឈុតអ្វី ក្នុងរចនាបថណា ក៍មិនទទួលបានការចាប់អារម្មណ៍ពីក្រុមគណកម្មការជាអ្នកផ្ដល់ពិន្ទុផងដែរ។

លោក ផាត់ តារារដ្ឋ បញ្ជាក់យ៉ាងខ្លី ដើម្បីក្លាយជាអ្នកពានសម្រាប់ការប្រកួតនៅថ្ងៃទី៨ កក្កដា នេះ ភាពស្រស់ស្អាតគឺជាចំណុចចាប់ផ្ដើម បន្តបន្ទាប់មកទើបឈានទៅសិក្សាពីអត្ថន័យឈុត និងភាពឥតខ្ចោះរបស់ឈុតជាក្រោយ។ ក្នុងនោះកត្តាបន្ទាប់បន្សំដទៃទៀត រួមមានដំណើរ ឥរិយាបទ និងសកម្មភាពនៅក្នុងការបង្ហាញទាំងមូល។ ការប្រកួតនេះនឹងមុនមានការបែងចែកជាម្ចាស់ពានប្រភេទផ្សេងគ្នា ដូចឆ្នាំទី១ទៀតទេ តែប្រកាសស្វែងរកម្ចាស់ពានដែលស្លៀកឈុតបុរាណស្រស់ស្អាត ប្រុស៣ស្រី៣ជាជំនួស។ ក្នុងនោះ ការបង្ហាញខ្លួនលើវេទិការបស់បេក្ខជនបេក្ខនារីចូលរួម ក៍ត្រូវបានបំបែកក្រុមបុរសផ្សេង ក្រុមស្ត្រីផ្សេង ដើម្បីអោយគណកម្មការផ្ដល់ពិន្ទុ ងាយជ្រើសយកផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here