តោះបោះឆ្នោត អោយម្ចាស់ពានគ្រងឈុតបុរាណ១រូប ក្លាយជាម្ចាស់ពាន Year Award

0

នៅលើផេក”គ្រួសារតារាកម្ពុជា” និងផេក “ផ្ទះតារា Home Star” នៅក្នុងប៉ុន្មានថ្ងៃនេះ កំពុងមានការបោះឆ្នោតដោយសំលេង Like និង Share ដើម្បីស្វែងរកម្ចាស់ពានគ្រងឈុតបុរាណម្នាក់ អោយក្លាយជាម្ចាស់ពាន Year Award ឬ ពានប្រជាប្រិយភាពប្រចាំឆ្នាំ ផ្នែកគ្រងឈុតបុរាណ ដើម្បីប្រកាសក្នុង”ទិវាវប្បធម៌បេតិកភណ្ឌជាតិ” ដែលនឹងប្រារព្ធធ្វើឡើងនៅបរិវេណប្រាសាទសំបូរព្រៃគុក នៅថ្ងៃទី៨ កក្កដា នេះ។  ដើម្បីលើកស្ទួយទម្រង់សិល្បៈបុរាណនេះ អោយពិភពលោកកាន់តែស្គាល់ពីវប្បធម៌អរិយធម៌ខ្មែរ ចាំអង្កាល់ តោះ Like និង Share ដើម្បីជួយពួកគាត់។ 

លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា បានទទូចអោយមានការបោះឆ្នោតគាំទ្រដល់បេក្ខភាពម្ចាស់ពានទាំងនោះ ដោយលោកប្រកាសថា ការបោះឆ្នោតជូនដល់បេក្ខភាពទាំង៦ គឺជាការចូលរួមផ្សព្វផ្សាយពីវប្បធម៌ខ្មែរអរិយធម៌ខ្មែរ អោយមហាជន និងពិភពលោកកាន់តែស្គាល់ផងដែរ។ លោកថាអ្នកចូលរួមចង់ផ្សព្វផ្សាយពីទម្រង់បុរាណរបស់ម្ចាស់ពានទាំង៦ គ្រាន់តែចូលផេក”គ្រួសារតារាកម្ពុជា” និង ផេក”ផ្ទះតារា Home Stars” ហើយអូសស្វែងរករូបថតម្ចាស់ពានរូបណា ដែលលោកអ្នកពេញចិត្ត ហើយធ្វើការ Like និង Share គឺជាការស្រេច ដោយក្នុងម្នាក់អាច Share ចេញប៉ុន្មានដងក៍បាន។ លោកថាការLike មួយទទួលបាន ១ពិន្ទុ និង ការShare មួយទទួលបាន២ពិន្ទុ។ ក្នុងនោះ ចំនួនអ្នក Reach ដែលមើលឃើញដោយផេក ក៍នឹងត្រូវយកមកកំណត់សម្រាប់ការប្រកាសលទ្ធផលផងដែរ ដើម្បីដឹងថាតើអ្នកណា គឺជាម្ចាស់ពានដែលមានប្រជាប្រិយភាពជាង។ ម្ចាស់ពានទាំង៦ ដែលស្ថិតក្នុងការប្រកួតប្រជែងនោះរួមមាន  តារាចម្រៀងអ្នកនាង ម៉ៅ សុីណាត ម្ចាស់ពានគ្រងឈុតបុរាណ ត្រូវទម្រង់ និងស័ក្តសម,  តារាចម្រៀងប្រចាំផលិតកម្មថោន កញ្ញា ប៑េប៑ី ម្ចាស់ពានគ្រងឈុតបុរាណស្រស់ស្អាត និងលេចធ្លោប្រចាំឆ្នាំ, តារាសម្ដែង លោកសុិន សុធារិទ្ធ ម្ចាស់ពានគ្រងឈុតបុរាណកម្រប្រចាំឆ្នាំ, តារាម៉ូដែលលោក លោក រុន ណាកូ ម្ចាស់ពានគ្រងឈុតបុរាណត្រូវទម្រង់ និងលេចធ្លោ ប្រចាំឆ្នាំ, តារាសម្ដែងកញ្ញា ភី សម័យ ម្ចាស់ពានគ្រងឈុតបុរាណច្នៃប្រឌិតស្រស់ស្អាត,  និង តារាម៉ូដែល លោក ម៉ែន អម្រុងរ័ត្ន ម្ចាស់ពានគ្រងឈុតបុរាណច្នៃស្រស់ស្អាតប្រចាំឆ្នាំ។

ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ លោក សុវណ្ណ ឩត្តម អ្នកសម្របសម្រួលទិវាវប្បធម៌បេតិកភណ្ឌជាតិ ២០១៩ ក៍បានបង្ហាញពីមោទនភាពផងដែរ ដែលព្រឹត្តិការណ៍មួយនេះ មានការប្រកាសចូលរួមពីតារាសិល្បៈយ៉ាងច្រើនកុះករ អមដោយការគ្រងឈុតបុរាណផង នៅបរិវេណសំបូរព្រៃគុក។ លោកថានេះជាលើកទី១ ដែលលោករៀបចំកម្មវិធីក្នយងនាមជាក្រុមហ៑ុនហុងដាជួបកៅ ប្រចាំខេត្តកំពង់ធំ ហើយមានការសហការចូលរួមពីអាជ្ញាធម៌ខេត្តកំពង់ធំ និង គ្រួសារតារាកម្ពុជា ធ្វើអោយកម្មវិធីមួយនេះ មានការចាប់អារម្មណ៍ សូម្បីមិនទាន់ដល់។ យ៉ាងណាមិញលោកក៍បារម្ភពីការរៀបចំកម្មវិធីមិនបានរលូន ដោយសារតែតារាសិល្បៈ និងភ្ញៀវកិត្តិយសគ្រោងចូលរួមច្រើននៅក្នុងថ្ងៃនោះផងដែរ។ លោកថាពិធីទាំងមូលមានការហែរក្បួនឈុតបុរាណ និងប្រកួតឈុតបុរាណ ដើម្បីអបអរខួបប្រាសាទសំបូរព្រៃគុក និងល្ខោនខោលចូលជាបេតិកភណ្ឌពិភពលោក ក៍ដូចជាដើម្បីលើកស្ទួយទម្រង់សិល្បៈបុរាណខ្មែរ។ ដើម្បីលើកទឹកចិត្ត និងបំផុសព្រឹត្តិការណ៍នេះ អោយកាន់តែមានការចាប់អារម្មណ៍ គ្រួសារតារាកម្ពុជា ក៍បានរៀបចំការប្រកួតបោះឆ្នោត ដើម្បីស្វែងរកអ្នកមានប្រជាប្រិយម្នាក់ អោយកាន់ពានប្រចាំឆ្នាំ នៅក្នុងពិធីនោះផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here