រន្ធត់ចិត្ត ពេល ឃីម រតនៈ ទម្លាយថាជំងឺធ្វើទុក្ខ ដល់ដំណាក់កាលចុងក្រោយ

0

យោងតាមការទម្លាយផ្លូវការ តារាសម្ដែង ដែលគេមុខច្រើនក្នុងតំណែងជាតួបងធំ លោក ឃីម រតនៈ មានជំងឺធ្ងន់ធ្ងរមួយជាយូរមកហើយ ដោយក្នុងពេលនេះ ជំងឺរបស់លោកធ្លាក់ដល់សភាពចុងក្រោយក្នុងការព្យាបាល។ សាមីខ្លួន បានសារភាពថាជីវិតរបស់លោកស្ថិតក្នុងគំរាមកំហែង ហើយមិនយូរនោះទេ លោកនឹងបិទភ្នែកលែងឃើញពិភពលោក ព្រោះតែអស់សង្ឃឹម។

លោក ឃីម រតនៈ និយាយថា លោកមានជំងឺធ្ងន់ជាយូរមកហើយ ហើយគាប់ជួនជាលោកមិនមានលទ្ធភាពមើលតាមដាន់ជំងឺនោះអោយដិតដល់ផង ទើបធ្វើអោយជំងឺរបស់លោកធ្លាក់ដល់ដំណាក់កាលចុងក្រោយ។ លោកថាស្ថានភាពសុខភាពរបស់ខ្លួន កាន់តែពិបាកជាងមុន ដោយសារទី១មានការបំបាក់ទឹកចិត្តពីមនុស្សនៅជុំវិញខ្លួនផង និងទី២ដោយសារតែជំងឺនោះកាន់តែធ្វើទុក្ខផង។ លោកថាខ្លួនមានអាការៈអស់កម្លាំងមិនដូចមុន មានអាការៈហូរឈាមតាមច្រមុះ ហើយអ្វីដែលធ្វើទុក្ខបំផុតគឺមានអាការៈដំបៅធ្ងន់ធ្ងរនៅផ្នែកពោះវៀនធំ ដែលធ្វើអោយលោកហូរឈាមតាមទ្វារធំជាប្រចាំ ព្រោះតែព្យាបាលលែងកើត។

លោក ឃីម រតនៈ បញ្ជាក់ថាស្ថានភាពជំងឺរបស់លោក មានការពិបាកបរិយាយ ដោយលោកបានដឹងត្រឹមថា ខ្លួនដល់ដំណាក់កាលចុងក្រោយ ស្របគ្នាដែលក្រុមគ្រូពេទ្យ បានអោយដំបូន្មានលោកធ្វើចិត្តអោយសប្បាយៗ នៅក្នុងដំណាក់កាលនេះ។ លោកមិនដឹងថាខ្លួននឹងលាចាកពេលណានោះទេ ក្នុងពេលដែលលោកបានដឹងត្រឹមថា នឹងរស់មិនបានយូរ ព្រោះតែសភាពធ្វើទុក្ខ ឈានដល់ពិបាកខ្លាំង សូម្បីតែអង្គុយក៍លែងបានយូរ ហើយមានសភាពហូរឈាមមិនឈប់។ លោកថាជំងឺរបស់លោកអោយតែគិតច្រើនបន្តិច គឺមានឈាមហូរតាមច្រមុះ ហើយដោយសារតែសភាពធ្ងន់ធ្ងររបស់ពោះវៀនធំ បានធ្វើអោយចង់ផុតដង្ហើមម្ដងៗ ក្នុងពេលដែលការហូបចុកក៏មិនអាចហូបបានគ្រប់ចំណីអាហារដូចអ្នកគ្មានជំងឺ។ លោកសង្ស័យថាខ្លួន មានជំងឺមហារីកពោះវៀនធំ ប៉ុន្តែមិនត្រូវបានអ្នកណាប្រាប់អោយដឹងនោះ ដឹងត្រឹមថាស្ថានភាពធ្លាក់ដល់ដំណាក់កាលចុងក្រោយ។

ការសារភាពរបស់លោក ឃីម រតនៈ បានធ្វើអោយមានការរន្ធត់ចិត្តយ៉ាងខ្លាំង ជាពិសេសក្នុងពេលដែលលោកបណ្ដោយអោយស្ថានភាពជំងឺធ្ងន់ដល់កម្រិតចុងក្រោយ នៅតែបន្តលាក់បាំង និងបានត្រឹមតែអះអាងថាលោកចង់ទៅបាត់ជាមួយនឹងជំងឺដែលបានរុករាន ដោយមិនចង់អោយមានការភ្ញាក់ផ្អើលណាមួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here