ចុម! ប៉ែន ចំរ៉ុង មានភរិយាថ្មីបាត់

0

ក្រោយពីវីដេអូស្វីតៗរបស់លោក ប៉ែន ចំរ៉ុង និងគូស្នេហ៍ ត្រូវបានបង្ហោះ បានធ្វើអោយម្នាក់ៗមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែវីដេអូនោះ បង្ហាញថាលោកមានភរិយាហើយ បើទោះមិនទាន់រៀបការ។ នេះជាគូស្នេហ៍ផ្លូវការដែលលោកបង្ហាញ បន្ទាប់ពីដាច់ដោចជាមួយអ្នកនាង ភិន សុដាលីស ដែលត្រូវគេស្គាល់ថាជាភរិយាអេតាស៊ីវិលជាមួយគ្នានោះ។

វីដេអូដែលមានរយៈពេលខ្លីនេះ បានចាក់ដោតអារម្មណ៍អ្នកគាំទ្រយ៉ាងខ្លាំង ដោយសារតែនារី ដែលបានប្រកាសថាជាភរិយារបស់លោក បានជូនពរក្នុងថ្ងៃខួបកំណើតរបស់លោក ដោយបាននិយាយថាសុំអោយលោកឈប់ខូច និងស្រឡាញ់តែនាងបានហើយ ហើយនៅចុងបញ្ចប់នៃវីដេអូឃ្លីបគឺអ្នកទាំងពីរបញ្ចេញភាពផ្អែមល្ហែម បឺតមាត់គ្នាយ៉ាងស្វីតៗ ដែលធ្វើអោយអ្នកណាៗក៏ច្រើនច្រណែននឹងគូស្នេហ៍មួយគូនេះ។ នៅមិនទាន់មានការបញ្ជាក់បន្ថែមពីអត្តសញ្ញារបស់នារីដែលជាភរិយាមិនទាន់រៀបការរបស់លោកនៅឡើយទេ ប៉ុន្តែផ្អែកតាមវីដេអូ និងភាពល្ហែមល្ហែម គឺអ្នកទាំងពីរបានរួមរស់ជាប្ដីប្រពន្ធនឹងគ្នា និងស្គាល់ចិត្តស្គាល់ថ្លើមគ្នារួចទៅហើយ ដោយគ្រាន់តែលោកប៉ែន ចំរ៉ុង មិនទាន់បង្ហាញមុខជាសាធារណៈ និងប្រកាសថានាងគឺជាភរិយារបស់លោកអោយគេស្គាល់មុខច្បាស់តែប៉ុណ្ណោះ។
តោះមើលវីដេអូផ្អែមល្ហែមរបស់អ្នកទាំងពីរ៖

LEAVE A REPLY

Please enter your comment!
Please enter your name here