រឿង”ព្រលឹង” កំពុងក្លាយជាករណីចៃដន្យរបស់ ភិន សុដាលីស

0

ក្នុងជីវិតមនុស្សម្នាក់ៗ មង្គលការ និង ថ្ងៃទទួលសញ្ញាប័ត្របញ្ចប់ការសិក្សា ត្រូវបានគេចាត់ទុកថាជាឱកាសដែលមានតម្លៃបំផុត ខណៈដែលអំណោយ ឬ កាដូ ដែលបានដើម្បីអបអរនៅក្នុង ឬ ក្រោយពិធីទាំង២នោះ ក៍រឹតតែជាដូដែលមានតម្លៃ។ អុីចឹងហើយ ទើបអ្នកណាៗក៍យល់ស្របថា តារាសម្ដែងមេម៉ាយខ្ជិញិញ អ្នកនាង ភិន សុដាលីស ពិតជាបានកាដូពិសេសមែន ដែលគ្រាន់តែមានដំណឹងថាទទួលបានសញ្ញាប័ត្របញ្ចប់ការសិក្សាមុខវិជ្ជាកាលីព គឺ Professional Design ភ្លាម ក៍ត្រូវរោងកុនប្រកាសដាក់បញ្ចាំងរឿង”ព្រលឹង” ដែលនាងសម្ដែងជាតួឯក នៅថ្ងៃទី៤ កក្កដា នេះ គឺក្ដៅៗបន្ទាប់ពីនាងបញ្ចប់ការសិក្សាយ៉ាងកិត្តិយសនោះតែម្ដង។

មិនដឹងថាជាការរៀបចំទុក ឬ ជារឿងចៃដន្យនោះទេ ប៉ុន្តែអ្វីដែលគេកត់សម្គាល់ គឺភាពយន្តរឿង”ព្រលឹង” ត្រូវដាក់បញ្ចាំងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីភិន សុដាលីស បញ្ចប់ការសិក្សាលើជំនាញឌីហ្សាញ នៅក្នុងសាលាអន្តរជាតិធំមួយ ដែលត្រូវមហាជនចាត់ទុកភាពយន្តដែលនាងសម្ដែង ត្រូវដាក់បញ្ចាំងនៅដើមខែកក្កដា នេះ គឺមិនខុសពីលើកទឹកចិត្តដល់នាងដែលសិក្សាចប់ជំនាញល្អមួយ និងមិនខុសពីផ្ដល់ឱកាសអោយហ្វេនស្រលាញ់ចូលចិត្តនាង បានទស្សនារឿងដែលនាងសម្ដែង សម្រាប់ឆ្នាំ២០១៩។ ភាពយន្តនេះ នាងសម្ងំសម្ដែងជាយូរមកហើយ ប៉ុន្តែមិនមានដំណឹងដាក់បញ្ចាំងលក់សំបុត្រទាល់តែសោះ ទើបជារឿងចៃដន្យ ដែលនាងទើបតែបញ្ចប់ការទទួលសញ្ញាប័ត្រ ដែលមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ជីវិតសិក្សា ក៍មានដំណឹងថាភាពយន្តនោះ ត្រូវដាក់បញ្ចាំងពីក្រោយគ្នា។

លោក អុិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស បានអះអាងថា ថ្ងៃដាក់បញ្ចាំងលក់សំបុត្ររឿង”ព្រលឹង” លោកមិនបានដឹងមុនរឿងតួឯកស្រី ដែលជាកូនស្រីសំណព្វចិត្ត ទទួលសញ្ញប័ត្រថ្ងៃណានោះទេ ដោយសារភាពយន្តមួយនេះ ត្រូវបានរត់ច្បាប់ និងសុំសិទ្ធិដាក់បញ្ចាំង ហើយដឹងថារោងផ្ដល់ថ្ងៃអោយដាក់បញ្ចាំងនៅថ្ងៃទី៤ កក្កដា តាំងពីជាងកន្លះឆ្នាំមុន។ យ៉ាងណាមិញលោកថា ភិន សុដាលីស ពិតជាដូចតែបានកាដូក្រោយបញ្ចប់ការសិក្សាមិនខុសគ្នា ខណៈដែលលោកក៍រំពឹងថាភាពយន្តនេះនឹងផ្ទុះខ្លាំង ដូចគ្នានឹងរឿង”ផ្ទះចុងភូមិ”។ លោកថាភាពយន្តនេះ ដាលីស សម្ដែងខ្លាំង ហើយគុណភាពរឿងក៍ស្ដង់ដា ទើបលោកយល់ថា ការដាក់បញ្ចាំងជាកាដូក្រោយនាងបញ្ចប់ការសិក្សា គឺជារឿងមិនធ្វើអោយហ្វេនរបស់នាងខកចិត្ត។

LEAVE A REPLY

Please enter your comment!
Please enter your name here