ជុំ​ ​លី​ណូ​ ​ចេញ​បទ​រំលែកទុក្ខ​អ្នក​ស្លាប់​ក្នុង​ហេតុការណ៍​បាក់​អគារ​ ​ខណៈ​ឳពុក​ខ្លួន​ត្រូវ​សង្គ្រោះ​បន្ទាន់​ ​

0

​ពិតជា​រន្ធត់ចិត្ត​យ៉ាង​ខ្លាំង​ ​បន្ទាប់ពី​ពី​ហេតុការណ៍​បាក់​អគារ​នៅ​ខេត្ត​ព្រះសីហនុ​ ​ដែល​បណ្ដាល​អោយ​កម្មករ​សំណង់​ស្លាប់​ ​និង​របួស​ជាច្រើន​។​ ​អ្វី​ដែល​ស្ទើរ​ទប់ទឹក​ភ្នែក​មិនបាន​ទៅទៀត​ ​គឺ​លោក​ ​ជុំ​ ​លី​ណូ​ ​ចេញ​បទ​”​ជីវិត​កម្មករ​”​ ​ដោយ​រៀបរាប់​ពី​ខ្សែជីវិត​កម្មករ​សំណង់​មុន​ហេតុការណ៍​បាក់​អគារ​នោះ​។​ ​

​បទចម្រៀង​យ៉ាង​ក្ដុកក្ដួល​របស់​តារាចម្រៀង​ ​លោក​ ​ជុំ​ ​លី​ណូ​ ​កំពុង​ត្រូវ​បាន​មហាជន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ ​ដោយសារតែ​អត្ថន័យ​ក្នុង​បទចម្រៀង​កំពុង​ដុតរោល​អារម្មណ៍​មហាជន​ ​នៅក្នុង​ហេតុការណ៍​បាក់​អគារ​ដែល​ជា​ព្រឹត្តិ​ការណ៍​ក្ដៅ​គគុក​នៅក្នុង​ពេលនេះ​។​ ​អ្វី​ដែល​កាន់តែ​កត់សម្គាល់​ទៅទៀត​ ​គឺ​បទចម្រៀង​មួយ​នេះ​ ​ត្រូវ​បាន​បង្ហោះ​ឡើង​ស្របគ្នា​ ​ដែល​លោក​បាន​ប្រកាស​នៅ​លើ​ហ្វេ​សប៑ុ​កថា​ ​ឳពុក​របស់​លោក​ស្ថិត​ក្នុង​ការសង្គ្រោះ​បន្ទាន់​នៅក្នុង​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​។​ ​

​លោក​ ​ជុំ​ ​លី​ណូ​ ​បាន​ឆ្លើយ​បញ្ជាក់​ថា​ ​បើ​ទោះជា​ឳពុក​របស់​លោក​មាន​ជំ​ងឺ​រុាំ​រ៉ៃ​អស់​រយៈពេល​ច្រើន​ឆ្នាំ​ ​និង​កំពុង​សង្គ្រោះ​បន្ទាន់​នៅក្នុង​មន្ទីរពេទ្យ​ ​ក៍​លោក​នៅ​ចេញ​បកស្រាយ​បទចម្រៀង​ដើម្បី​រំលែកទុក្ខ​ដល់​ក្រុម​កម្មករ​សំណង់​ ​ដែល​រងគ្រោះ​ថ្នាក់​ក្នុង​ហេតុការណ៍​បាក់​អគារ​នៅ​ខេត្ត​ព្រះសីហនុ​ផង​ដែរ​។​ ​លោក​រំពឹង​ថា​ ​បទចម្រៀង​មួយ​នេះ​ ​នឹង​ទទួលការ​ចាប់អារម្មណ៍​ ​ហើយ​លោ​ក​ក៍​បួងសួង​អោយ​ឳពុក​របស់​លោក​ជាសះស្បើយ​ ​និង​ឆ្លងផុត​គ្រោះ​ក្នុង​ពេល​ឆាប់​ៗ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here