រកឃើញសាកសពថ្មី ពីការបាក់អគារនៅ ខេត្តព្រះសីហនុ

0

គិតត្រឹមរសៀលម៉ោងជាង៣ ថ្ងៃទី២៤ មិថុនា ឆ្នាំ២០១៩នេះ ចំនួនអ្នកស្លាប់កើនដល់២៦នាក់ បន្ទាប់ពីរកឃើញសាកសពបុរសម្នាក់ថ្មី ពីការជួយសង្គ្រោះ។ ព្រឹត្តិការណ៍នេះក៍កំពុងរញ្ជួយផ្អើលពិភពលោកក្នុងប៉ុន្មានថ្ងៃនេះផងដែរ។

យោងតាមក្រុមប្រតិបត្តិការសង្គ្រោះជនរងគ្រោះនៅអគារសំណង់រលំ ដែលបាក់សង្កត់លើ បានឲ្យដឹងថា គិតត្រឹមម៉ោង ៣ និង ៤០នាទី រសៀលថ្ងៃទី២៤ ខែមិថុនាឆ្នាំ ២០១៩នេះ ចំនួនអ្នកស្លាប់កើនដល់ ២៦នាក់ហើយ(ស្រី៤នាក់) ខណៈអ្នករបួសមានចំនួន២៤នាក់ ដោយក្រុមសង្គ្រោះបានរកឃើញសាកសពមួយថ្មីទៀតនៅក្នុងគំនរបាក់បែកនៃអគារនៅរសៀលមុននេះ។

ឧបទ្ទវហេតុរលំអគារនេះ គឺជាករណីមិនធ្លាប់កើតមាននៅកម្ពុជា ដោយក្រោយបាក់អគារបានបណ្តាលឲ្យមនុស្សស្លាប់ និងរងរបួសចំនួន៥០រូប ក្នុងនោះស្លាប់ចំនួន ២៦នាក់ ស្រី ៤ នាក់ហើយអ្នករងរបួសមានចំនួន២៤រូបស្រី ២ នាក់។

បច្ចុប្បន្នក្រុមសង្គ្រោះនៅតែបន្តបេសកកម្មស្វែងរកមនុស្សដែលសង្ស័យថាអាចមាននៅក្នុងគំនរអគារដួលរលំនេះបន្តទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here