ស្លាប់ និងរបួស បន្តកើនឡើង ខណៈហេតុការណ៍បាក់អគារនៅព្រះសីហនុ កំពុងកក្រើកពិភពលោក

0

គិតត្រឹមយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ មិថុនា ឆ្នាំ២០១៩នេះ ចំនួនអ្នកស្លាប់ និងរងរបួស ត្រូវបានគេរកឃើញថាបានកើនបន្ថែមទៀតហើយ ដោយបានរកឃើញសាកសព២នាក់បន្ថែមទៀត នៅក្នុងគំនរអគាររលំនៅខេត្តព្រះសីហនុ។ ព្រឹត្តិការណ៍នេះក៍កំពុងរញ្ជួយផ្អើលពិភពលោកក្នុងប៉ុន្មានថ្ងៃនេះផងដែរ។

យោងតាមក្រុមប្រតិបត្តិការសង្គ្រោះជនរងគ្រោះនៅអគារសំណង់រលំ ដែលបាក់សង្កត់លើ បានឲ្យដឹងថា គិតត្រឹមម៉ោង ១២ និង ៥០នាទីរំលងអាធ្រាត្រថ្ងៃទី២៤ ខែមិថុនាឆ្នាំ ២០១៩នេះ ចំនួនអ្នកស្លាប់កើនដល់ ២១នាក់ហើយ ខណៈអ្នករបួសមានចំនួន២៤នាក់ ដោយក្រុមសង្គ្រោះបានរកឃើញសាកសព២នាក់ទៀតនៅក្នុងគំនរបាក់បែកនៃអគារនៅកាលបរិច្ឆេទខាងលើ។

ឧបទ្ទវហេតុរលំអគារនេះ គឺជាករណីមិនធ្លាប់កើតមាននៅកម្ពុជា ដោយក្រោយបាក់អគារបានបណ្តាលឲ្យមនុស្សស្លាប់ និងរងរបួសចំនួន៤៥រូប ក្នុងនោះស្លាប់ចំនួន ២១នាក់ ស្រី ៤ នាក់ហើយអ្នករងរបួសមានចំនួន២៤រូបស្រី ២ នាក់។

បច្ចុប្បន្នក្រុមសង្គ្រោះនៅតែបន្តបេសកកម្មស្វែងរកមនុស្សដែលសង្ស័យថាអាចមាននៅក្នុងគំនរអគារដួលរលំនេះបន្តទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here