អ៑ុន អាលីហ្សា រៀបការភ្លាមរត់ការចាកចេញ

0

កាលពីថ្ងៃទី២២ មិថុនា តារាចម្រៀង និងជាតារាសម្ដែង អ្នកនាង អ៑ុន អាលីហ្សា បានរៀបមង្គលការជាមួយអណិកជនអាមេរិក ដែលជាបុរសវ័យក្មេង ស្រស់សង្ហារយ៉ាងអធឹកអធមនៅអគារL កោះពេជ្រ។ អ្នកនាងបញ្ជាក់ថា នឹងរត់ការចាកចេញពីស្រុកខ្មែរភ្លាមៗ ក្រោយបញ្ចប់មង្គលការ ដោយមិនទុកអោយការងាររត់ច្បាប់ដំណក់នៅយូរនោះទេ។

ក្នុងពិធីដែលមានតារាសិល្បៈចូលរួមយ៉ាងច្រើនកុះករនោះ អ្នកនាង អ៑ុន អាលីហ្សា ត្រូវគេឃើញគ្រងឈុតកូនក្រមុំស្រស់ស្អាតគ្រប់ឈុតតែម្ដង ខណៈដែលតារាសិល្បៈល្បីៗ ក៍បង្ហាញខ្លួនជ្រោងច្រាង ហើយឡើងច្រៀង និងឡើងរាំ ធ្វើអោយពិធីកាន់តែអធឹកអធម។ អ្នកនាង និយាយថា ក្រោយបញ្ចប់មង្គលការក្នុងពេលដ៍ខ្លី អ្នកនាងនឹងភ្ជាប់ទិដ្ឋភាពរៀបការយកទៅរត់ច្បាប់តែម្ដង ដើម្បីឆាប់បានចាកចេញ ដោយសារតែស្វាមីរបស់អ្នកនាង ក៍ចង់អោយនាងឆាប់បានទៅកាន់សហរដ្ឋអាមេរិក ដើម្បីរស់នៅជុំគ្នា។

អ្នកនាង អាលីហ្សា បន្តថា អ្នកនាងមិនទាន់ដឹងថាឯកសារដែលស្វាមីអ្នកនាងរត់ការ ទទួលលទ្ធផលពេលណានោះទេ តែអ្នកនាងនឹងនៅបន្តអាជីពចម្រៀងមិនផ្អាកនោះទេ ដោយនៅតែបន្តទទួលទាំងក្នុងពេលមិនទាន់បានចេញទៅអាមេរិក និងពេលបានទៅដល់ទឹកដីអាមេរិក។ អ្នកនាងនិយាយថា ស្វាមីរបស់អ្នកនាងមិនឃាត់ឃាំងរឿងបន្តអាជីពសិល្បៈនោះទេ ប៉ុន្តែអ្នកនាងនឹងបាត់មុខមួយរយៈប្រសិនបើអ្នកនាងក្លាយជាម្ដាយរបស់គេ ដោយសារតែអ្នកនាងប្រាប់ថាការហើយអត់ពន្យារពោះទេ គឺនឹងយកកូនភ្លាមៗ។ អ្នកនាងក៍សម្ដែងអារម្មណ៍សប្បាយចិត្តលើសលប់ផងដែរ ដែលក្នុងពិធីរបស់អ្នកនាង គឺមានតារា និងអ្នកមុខអ្នកការកុះករចូលរួម៕

LEAVE A REPLY

Please enter your comment!
Please enter your name here