សុខ ពិសី ជាប់តំណែងរាជនីសម្រស់ ក្នុងពិភពចម្រៀង

0

ក្នុងពិភពចម្រៀង គ្មានអ្នកណាមិនដឹងនោះទេ ថាតារាចម្រៀងកញ្ញា សុខ ពិសី គឺមានសម្រស់ស្រស់ផូរផង់ រហូតត្រូវបានអ្នកគាំទ្រអោយរហស្សនាមថារាជនីសម្រស់ គ្រប់ពេលដែលនាងឡើងឆាក។ អ្វីដែលគេកត់សម្គាល់គឺនាងរមែងតែងខ្លួនបានស្អាតមិនថាក្នុងឈុតស្រគត់ស្រគំ មិនថាក្នុងឈុតប្រពៃណីនោះមក ខណៈដែលស្ទីលរាំរបស់នាង ក៏ត្រូវគេមើលឃើញថាមានលក្ខណៈជាស្រីស្អាតក្នុងហ្វូងអ្នករាំ។


ការយល់ឃើញបែបនេះ គឺបន្ទាប់ពីសុខ ពិសី បង្ហាញខ្លួនឡើងឆាកនៅប៉ុស្ដិ៍លេខ៥ ក្នុងកម្មវិធី«Carabao TV5 Spark Concert»កាលពីថ្ងៃទី១៧ មិថុនា ដោយសារតែនាងលេងខ្លួនឡើងខ្យូត ហើយមើលទៅនៅតែក្មេងជាងវ័យ បើទោះជានាងមានអាយុច្រើនក្រែលមកហើយ។ អ្នកគាំទ្ររបស់នាងជាច្រើនបានហៅនាងថាជារាជនីសម្រស់ក្នុងចំណោមតារាចម្រៀងយុវវ័យ ដោយបានទាំងលើកសរសើរថានាងគឺជាកំពូលតារាចម្រៀងដែលមានអត្តចរឹកស្រគត់ស្រគំ និងរួសរាយ ខុសពីតារាចម្រៀងល្បីល្បាញមួយចំនួន។ អ្នកគាំទ្រភាគច្រើនបានហៅនាងថាម៉ាក់សីៗ ហើយបានទាំងលើកទ័ពមកគាំទ្រនាងដល់ប៉ុស្ដិ៍លេខ៥ យ៉ាងកុះករនៅក្នុងថ្ងៃដែលនាងឡើងឆាកនោះផង។ អ្នកគាំទ្រមិនមែនជាហ្វេនរបស់នាង ក៏បានយល់ថា សុខ ពិសី ជាតារាដែលមានរូបសម្រស់មិនអន់ជាងតារាសម្ដែងនោះដែរ ខណៈដែលនាងក៏ធ្លាប់បានសម្ដែងភាពយន្តមួយចំនួនរបស់ផលិតកម្មសាន់ដេ យ៉ាងជោគជ័យផង។

យ៉ាងណាមិញ នាងក៏ត្រូវគេអះអាងថាមានសម្រស់កាន់តែស្អាត បន្ទាប់ពីបានកែកុនមួយចំនួន ស្របគ្នាដែលនាងក៏មានវិធីថែទាំរូបសម្រស់មិនអោយចាស់តាមវ័យ ហើយកាន់តែខ្យូតជាងមុន។

នៅប៉ុស្ដិ៍លេខ៥ ថ្ងៃនោះ សុខ ពិសី មិនត្រឹមតែស្អាតខ្យូតទាក់ទាញនោះទេ ប៉ុន្តែនាងក៏បញ្ចេញក្បាច់រាំរស់រវើក ជារបៀបស្រីស្អាតដែលមើលឃើញក្នក់ក្បាច់នឹងក្បាច់រាំរបស់នាងផងដែរ។ ក្នុងចំណោមអ្នករាំរបស់នាង មានខ្លះបញ្ចេញរាំសាហាវៗ ប៉ុន្តែក៏ដើម្បីអោយមើលឃើញស្ទីលរាំរែករបស់នាង ដែលធ្វើអោយគេយល់ថាស្ទីលរាំរបស់ស្រីស្អាត គឺមិនអាចរាំលើសពីនាងនោះដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here