ក្នុងពិធីបុណ្យ៧ថ្ងៃ របស់ម្ដាយកាលពីថ្ងៃទី២០ មិថុនា ឆ្នាំ២០១៩ នៅជាប់ផ្សារសេនជូរី តារាសម្ដែង លោក អ៑ុន សិទ្ធា បានអះអាង មុនម្ដាយរបស់លោកលាចាកលោក មានរឿងហេតុកើតឡើងចម្លែកៗមួយចំនួន ដោយមកដល់ពេលនេះ គឺលោកនៅតែចងចាំ។ លោកបានទាំងប្រកាសថា ស្រណោះអ្នកម្ដាយ និងថាមិនត្អូញត្អែរទេ ក្នុងការរួមចំណែកមើលថែអ្នកម្ដាយ បើទោះជាអ្នកម្ដាយសម្រាកឈឺលើគ្រែអស់ច្រើនឆ្នាំ។
លោក អ៑ុន សិទ្ធា និយាយថាវេលាយប់មុនម្ដាយរបស់លោកចែកឋាន នៅមុខផ្ទះរបស់លោក មានឆ្កែព្រុះឡើងកងរំពង ពោលគឺព្រុសដល់ថ្នាក់អ្នកជិតខាងព្រឺក្បាល ហើយនៅក្នុងខណៈនោះ ម្ដាយរបស់លោក ក៍ចាប់ដៃបងស្រីរបស់លោក ហើយនិយាយថា ”គេមកយកម៉ែហើយ តែគេទៅយកម្នាក់លង់ទឹកនៅកន្លែងនោះសិន ទើបមកយកម៉ែបន្តិចទៀត”។ បន្ទាប់ពីប្រាប់ៗកូនៗបានប៉ុន្មាននាទី ម្ដាយរបស់លោក ក៍មានសភាពសក់គួចឡើងលើ ដូចមានខ្យល់គួចទាំងនៅពេលនោះ មិនមានកង្ហារ ដែលលោក និង បងប្អូនទាំងឡាយសន្និដ្ឋានថាជាការចាកចេញពីព្រលឹងធំរបស់ម្ដាយចេញពីខ្លួន ហើយចាប់តាំងពីមានសភាពនោះមក ម្ដាយរបស់លោកក៍សន្ធំៗសម្រានលក់ ហើយឈានដល់ទទួលមរណភាពតែម្ដង គឺប្រៀបដូចសម្រានលក់។
លោក អ៑ុន សិទ្ធា រំលឹកទៀតថា មុនពេលម្ដាយស្លាប់ ម្ដាយរបស់លោកធ្វើទុក្ខស្រែកថ្ងូររាល់ថ្ងៃ ដោយលោកញ្ជាក់យ៉ាងខ្លីថា បើអាចទទួលជំនួសបាន គឺលោកពេញចិត្ត។ លោក និងបងៗ ទើបសម្រេចតែអោយម្ដាយប្រើថ្នាំសន្ដំដំណាក់កាលចុងក្រោយ មុនពេលម្ដាយចែកឋានប៉ុណ្ណោះ ដើម្បីកុំអោយម្ដាយឈឺចាប់ពេក ហើយគ្រាន់តែរំលងហេតុការណ៍ឆ្កែព្រុសខ្លាំងៗចម្លែក និងហេតុការណ៍ឃើញព្រលឹងធំរបស់ម្ដាយត្រូវសណ្ដកចេញពីខ្លួននោះ ម្ដាយរបស់លោកក៍បាត់បង់ដង្ហើមតែម្ដង។
ដោយឡែកក្នុងពិធីបុណ្យ៧ថ្ងៃរបស់ម្ដាយលោកនោះ គេឃើញវត្តមានអ្នកសិល្បៈ ចូលរួមច្រើន៖