នៅក្នុងបណ្ដាញយូធូប បទថ្មីរបស់តារាចម្រៀងវ័យក្មេង លោក សុគន្ធ ដេវីត ក្រោមចំណងជើងថា”ភ្លៀងទៀតហើយ” កំពុងកន្ត្រាក់អារម្មណ៍យុវវ័យអោយលង់លក់នឹងអត្ថន័យយ៉ាងខ្លាំង ដោយសារតែបទនេះ មានខ្លឹមសារបុកត្រូវអារម្មណ៍យុវវ័យ ហើយស្ដាប់ទៅពិរោះប្លែកពីបទដែលលោកចេញច្រៀងកន្លងមក។
មួយបទថែមទាំងត្រូវគេយកទៅធ្វើជាបទតម្អូញតម្អែពីស្នេហាបែកបាក់ និងធ្វើជាវីដេអូ Tik Tok យ៉ាងពេញនិយមនោះផង។ ជាក់ស្ដែង ទើបតែបានដាក់បង្ហោះនៅលើយូធូបមិនទាន់បានប៉ុន្មានម៉ោងផង ក៍មានអ្នកចូលView ដល់រាប់ពាន់នាក់ទៅហើយ។ នៅលើហ្វេសប៑ុករបស់លោកឯណេះវិញ ក៍មានអ្នកចែកចាយ និង សរសើរបទចម្រៀងមួយបទនេះ មិនតិចនោះដែរ។ នេះក៍ជាបទចម្រៀងលើកដំបូង ដែលត្រូវបានសាក់បញ្ចូលជាសំលេង Calltune នៅក្នុងទូរស័ព្ទផងដែរ ទើបគ្រាន់តែចេញមិនបានប៉ុន្មានផង ក៍លោតក្នុងស្រទាប់អ្នកគាំទ្រ៕










