ឃើញសម្រស់ ប្រាសាទ ដាវីន លើកនេះ ពិតជាប្លែកភ្នែកខ្លាំង

0
- Advertisement Banner -

អ្នកលេងសង្គមហ្វេសប៑ុក លាន់មាត់សរសើរមិនតិចនោះទេ បន្ទាប់ពីរូបជាច្រើនសន្លឹករបស់តារាម៉ូដែលសម្បុរស៊ីកាមេរ៉ា កញ្ញា ប្រាសាទ ដាវីន ត្រូវបានគេចែកចាយ ដោយទាំងឈុតកូនក្រមុំរ៉ូបស និងឈុតបុរាណ សុទ្ធតែធ្វើអោយសម្រស់តារាស្រីរូបនេះ លេចធ្លោខ្លាំង។

ម្នាក់ៗសរសើរថា នាងមិនប្រែសម្រស់ពី១០ឆ្នាំមុនសោះ ផ្ទុយទៅវិញគឺកាន់តែស្អាត និងក្មេងជាងវ័យ ដោយឈុតដែលគ្រងក្នុងប៉ុន្មានឈុតនេះ ក៍រឹតតែលើកសម្រស់កញ្ញាអោយផូរផង់។

រូបថតដែលត្រូវបានគេទម្លាយចេញពីផេកសម្អាងការហេងឡុង ដែលត្រូវគេស្គាល់ថាជាសម្អាងការជំនាញខាងច្នៃឈុតកូនក្រមុំប្លែកៗល្បីល្បាញនោះ គឺប្រសាទ ដាវីត មើលទៅស្អាតខ្លាំង មិនចាញ់នារីវ័យក្មេងនោះទេ បើទោះជានាងត្រូវគេដឹងថាអាយុរៀងក្រែលដែរហើយ។ ក្នុងឈុតបុរាណប្រពៃណី កាន់តែជួយលើកសម្រស់តារាស្រីរូបនេះ អោយប្លែកនឹងសម្រស់ធម្មតារបស់នាង។ ស្ទើរគ្រប់ឈុត គេឃើញមានការរៀបចំគ្រឿង និងស្បៃ បានល្អឥតខ្ចោះ ទើបធ្វើអោយនាងកាន់តែស្រស់ស្អាតខ្លាំង សុីនឹងថ្វីដៃផាត់មុខកូនក្រមុំប្រចាំសម្អាងការហេងឡុង ដែលពិបាករកទឹកដៃអ្នកប្រដូច។ ប្រាសាទ ដាវីន ត្រូវគេសរសើរថា នៅតែជាតារាដែលមានទីផ្សារខ្ពស់ ទើបមានឱកាសបានគ្រងសំលៀកបំពាក់ស្អាតៗបែបនេះ របស់សម្អាងការល្បី ដែលតារាណាក៍ចង់ស្លៀកថតនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here