Love Riya និងស្វាមី ប្រកាសថាគ្មានរឿងបែកបាក់

0

តារាហ្វេសប៊ុកល្បីឈ្មោះ អ្នកនាង Love Riya និងស្វាមីក្មេង បានចេញមុខប្រកែកភ្លាម ជុំវិញការចុះផ្សាយថា អ្នកនាង Love Riya និងស្វាមីបែកគ្នាស្ងាត់ៗ ដោយសារតែរឿងមិនចុះសម្រុង។ អ្នកទាំងពីរព្រលយស្រដៀងគ្នាថា ដើមចមនៃដំណឹងអកុសលដែលមិនអាចទទួលយកបាននេះ អាចបណ្ដាលមកពីអ្នកឈ្នានីសបញ្ចេញព័ត៍មានមិនពិត ឬអាចមានអ្នកជួលអោយបង្ខូចឈ្មោះអ្នកនាង និងស្វាមី។

នៅក្នុងម៉ោង Live កាលពីថ្ងៃទី១៨ មិថុនា អ្នកនាង Love Riya បានបញ្ជាក់ថា រវាងអ្នកនាង និងស្វាមី មិនមានរឿងមិនចុះសម្រុងគ្នាក្រោយពេលរៀបការ និងរឹតតែមិនមានតែម្ដង សម្រាប់ការបង្ខូចថា ស្វាមីអ្នកនាងដើរដាច់យប់ជាប្រចាំ រហូតដល់ថ្នាក់នាងបញ្ចេញចេញ ហើយស្វាមីរត់ទៅផ្ទះម្ដាយក្មេកវិញ។ អ្នកនាងប្រកាសថាកាន់តែហួសចិត្ត ក្នុងពេលដែលអ្នកនាងក៍រវល់ ហើយស្វាមីដែលជានិស្សិតពេទ្យ ដែលមានការងារចុះស្ដារ និងការងារផ្ទាល់ខ្លួន ត្រូវចេញក្រៅប្រទេសផង មិនសូវបានទៅណាមកណាក្នុងមួយរយៈចុងក្រោយ ស្រាប់តែមានដំណឹងថា បានបែកបាក់គ្នា។ អ្នកនាងបញ្ជាក់ថា នោះគឺជាដំណឹងដែលចង់បង្ខូចឈ្មោះស្វាមីរបស់អ្នកនាង និងធ្វើអោយប៉ះពាល់ដល់កិត្តិយសរបស់ខ្លួនដែលមិនអាចទទួលយកបាន។ យ៉ាងណាមិញអ្នកនាងបង្ហើបថា មិនមានគម្រោងដាក់បណ្ដឹងពីបទបង្ខូចកិត្តិយស និងបំផ្លើសការពិតនោះទេ។

មិនខុសគ្នាដែរ លោក ហេន ឌ្រី ស្វាមីអ្នកនាង Love Riya បានប្រតិកម្មថា លោកមិនដែលដើរលេងដាច់យប់ និងរឹតតែមិនធ្លាប់មានរឿងមិនចុះសម្រុងជាមួយនឹងភរិយា ដោយមានតែអាណិតភរិយាទ្វេរដង ដែលពរពោះផង នៅប្រឹងរកលុយតាមអនឡាញយ៉ាងសកម្ម។ លោកថាខ្លួននៅឆ្ងាយពីភរិយា តែពេលមានធុរៈចុះស្ដា ពេលរៀនពេទ្យ និងពេលទៅក្រៅម្ដងៗតែម្ដង បើក្រៅពីនោះ គឺមិនដែលនៅឆ្ងាយពីភរិយាឡើយ។ លោកថា អ្នកនាង Love Riya ដ្បិតថាមានវ័យច្រើនជាងលោកបន្តិចមែន ប៉ុន្តែបើលោកក្មេងតែអាយុ ហើយសង្ហារតែរូបរាង តែខ្វះគំនិត ក៍ភរិយារបស់លោក មិនយកធ្វើភរិយានោះដែរ។ លោកចាត់ទុកថា ព័ត៍មានដែលបង្ខូចឈ្មោះពីលោក មានបំណងចង់បំបែកបំបាក់ទំនាក់ល្អរវាងខ្លួន និងភរិយា ខណៈដែលគ្រាន់តែចេញដំណឹងអកុសលនោះភ្លាម អ្នកខ្លះមិនដឹង ក៍មាក់ងាយលោក និងភរិយា ដោយស្មានថាពួកខ្លួន មិនចេះរក្សាចំណងអាពាហ៍ពិពាហ៍ក្រោយរៀបការ។លោកថាមិនត្រូវការប្ដឹងផ្ដល់នោះទេ ប៉ុន្តែបើមានការបង្ខូចឈ្មោះណាមួយ ធ្វើអោយប៉ះពាល់ដល់កិត្តិយសទៀត លោក និងភរិយា នឹងមានវិធានការ៕

LEAVE A REPLY

Please enter your comment!
Please enter your name here