ពិរោះទៀតហើយ បទថ្មី ជា សុភា ម្ចាស់បទ”អាចរួមទុក្ខ ម្ដេចមិនអាចរួមសុខ”

0

ថ្វីដ្បិតតែប្រឡូកសិល្បៈមិនទាន់កាន់ឆ្នាំដូចតារាមួយចំនួន ប៉ុន្តែតារាច្រៀង លោក ជា សុភា កំពុងធ្វើអោយអ្នកគាំទ្រ ផ្ដោតការចាប់អារម្មណ៍ មិនដាច់ពីមាត់ទៀតហើយ ជាមួយបទថ្មីយ៉ាងពិរោះជាប់ចិត្តរបស់លោក ដែលទើបតែចេញបង្ហោះក្ដៅៗ។ លោកក៍ជាសមាជិកក្នុងកហរុមចម្រៀងដែលមានឆសក្ដានុពលធំមួយ ដែលកំពុងស្វិតស្វាញក្នុងការផលិតបទ Original Song គួរអោយសរសើរ នាពេលចុងក្រោយ។

លោក ជា សុភា ធ្លាប់បានអង្រួនអ្នកស្នេហាវិស័យចម្រៀង អោយស្គាល់លោកក្នុងចំណោមយុវវ័យ តាមរយៈ Original song បទ”អាចរួមទុក្ខ ម្ដេចមិនអាចរួមសុខ” ដែលបទចម្រៀងនេះ ទទួលបានការគាំទ្រខ្លាំង។ លោកគឺសមាជិកក្រុម SHARE Media ដែលត្រូវគេទទួលស្គាល់ថា មានប្រជាប្រិយជាងគេ ជាពិសេសគឺបន្ទាប់ពីបទ”អាចរួមទុក្ខ ម្ដេចមិនអាចរួមសុខ” របស់លោក ផ្ទុះឡើង។ នៅក្នុងពេលនេះ លោកបានបញ្ចេញបទចម្រៀងមួយបទទៀតហើយ ក្រោមចំណងជើងថា « បទភ្លេងសុទ្ធស្ងាត់ » ដែលទើបបង្ហោះជាផ្លូវការនៅលើPage Facbook SHARE Media។ បទចម្រៀងនេះ ត្រូវគេរំពឹងថា នឹងជួយអោយលោក ជា សុភា កំរើកទីផ្សារទៀតហើយ ដោយសារតែបទថ្មីនេះ គឺស្ដាប់កាន់តែយូរ កាន់តែមានន័យ ហើយពិរោះលន្លង់លន្លោច។ នេះជាស្នាដៃនិពន្ធទំនុកចម្រៀង និង មេឡូឌី ដោយកវី វិរៈ ពន្លក ដែលជាអ្នកមានកេរ្តិ៍ឈ្មោះបោះសំឡេងផ្នែកនិពន្ធ និងផលិតបទចម្រៀង។

ចង់ដឹងថាបទថ្មីរបស់ ជា សុភា ទាក់ទាញប៉ុណ្ណា សូមរីករាយស្ដាប់កម្សាន្ត៖

LEAVE A REPLY

Please enter your comment!
Please enter your name here