មិនធម្មតា! ណាតាយ៉ា ស្ងាត់ៗ ប្រកាសតំណែងថៅកែតែម្ដង

0

កាលពីល្ងាចថ្ងៃទី១៥ មិថុនា តារាសម្ដែង កញ្ញា ណាតាយ៉ា ធ្វើអោយតារាសិល្បៈ និងអ្នកគាំទ្រភ្ញាក់ផ្អើលមិនតិចនោះទេ ក្នុងពេលដែលនាងមិនធ្លាប់បង្ហើបអោយឃើញពីភាពហុឺហារឡូយឆាយ ដូចតារាមួយចំនួនទាល់តែសោះ ស្រាប់តែប្រកាសកាត់ខ្សែបូរបើកក្រុមហ៑ុននាំចូលផ្ដាច់មុខផលិតផលសុខភាព និងថែរក្សាសម្រស់ល្បីល្បាញមកពីជប៉ុន ដោយប្រើដើមទុនច្រើនម៉ឺនដុល្លារតែម្ដង។ គ្រាន់តែក្នុងពិធីរបស់នាងត្រូវគេអះអាងថា ចំណាយមិនតិចនោះទេ ក្នុងការទទួលតារាល្បី អ្នកជំនួញក្នុងស្រុក និងម្ចាស់ផលិតផលធំដែលនាងផ្ដាច់មុខមកពីជប៉ុន អោយចូលរួមនោះ។

អមដោយការប្រកាសខ្លួនជាអគ្គនាយិក តារាសម្ដែង កញ្ញា ណាតាយ៉ា បានអះអាងថា នាងសម្រេចចិត្តចំណាយទុនរាប់មុឺនផ្ដាច់មុខ ដើម្បីដាក់លក់ និងចែកចាយផលិតផល Inner Mois Collagen plus មកពីជប៉ុន គឺដោយសារតែផលិតផលនោះ មានគុណសម្បត្តិច្រើនយ៉ាង ហើយតាមរយៈការសិក្សាច្បាស់លាស់ ក៍មានការបញ្ជាក់ថា គឺជាផលិតផលមិនមានប៉ះពាល់សុខភាព ហើយមានតែជួយដល់សុខភាពខាងក្នុងទៅវិញទាំងស្បែក ក្រពះ និង សម្រួលបញ្ហាទល់លាមក។ នាងសម្រេចបោះទុនប្រមាណជា៥មុឺនដុល្លារសម្រាប់គម្រោងបើកឆាក និងគ្រោងបន្ថែមជាច្រើនមុឺនទៀត ក្នុងពេលបន្តបន្ទាប់។ផលិតផលនេះ នាងបានប្រកាសថាបានលក់នៅតាមអនឡាញមួយរយៈមកហើយ ហើយដោយសារតែមានការគាំទ្រលើសលប់ ទើបឈានដល់ការនាំចូលផ្ដាច់មុខ។ នាងថាផលិតផលនេះ ទទួលស្គាល់ទាំងក្រសួងសុខាភិបាលនៅជប៉ុន និងកម្ពុជា ហើយប្រសិទ្ធិភាពល្អលើការពន្យា និង ទប់ស្កាត់ភាពចាស់ កាត់បន្ថយមុន ជាំ អាច់រុយ ជួយអោយស្បែកសរ ភ្លឺពីខាងក្នុង សម្រាប់ស្ត្រីជួយអិយរដូវទៀង និងធ្វើអោយគេងលក់ស្រួល ក្រៅជួយក្រពះពោះវៀន និងទល់លាមកគេងលក់ស្រួល គ្រាន់តែទទួលទានមុនចូលគេងរាល់យប់។

ណាតាយ៉ា បន្តថា ក្រោយក្លាយជាថៅកែផ្ដាច់មុខ នាងមិនឈប់ពីសិល្បៈនោះទេ គឺនៅតែទទួលថតស្ពត និងឡើងទូរទស្សន៍ជាប្រចាំ លើកលែងតែថតកុនភាគ និងភាពយន្តខ្នាតធំ ដែលប្រើពេលច្រើនថ្ងៃ ដែលនាងមិនទាន់ចង់ទទួល។ ក្នុងពិធីសម្ពោធផលិតផលរបស់នាងនាថ្ងៃនោះ គេឃើញតារាសិល្បៈ និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករចូលរួម អបអរតំណែងថ្មីរបស់នាង៕

LEAVE A REPLY

Please enter your comment!
Please enter your name here