សារីណា ហួសចិត្តចំពោះការរិះគន់ខ្លួន ទាំងទទឹងទិស

0

ខណៈដែលអ្នកនាង សារីណា ភរិយា អតីតារាសម្ដែងលោក ស៑ុក សុភា បង្ហោះខ្លឹមសារមួយចំនួនពាក់ព័ន្ធនឹងនារីពាក់អាវសុិចសុី និងស្ត្រីវ័យចំណាស់ស្រគត់ស្រគំតែចិត្តខ្មៅចំពោះចៅនោះ គេឃើញមានអ្នកលេងហ្វេសប៑ុកមួយចំនួន បានសរសេររិះគន់អ្នកនាង ដែលអ្នកនាងចាត់ទុកថាការរិះគន់នោះ កើតឡើងពីការភាន់ច្រលំ។ អ្នកនាងបញ្ជាក់ថាខ្លួន មិនមែនកាន់ជើងមនុស្សសុិចសុីនោះទេ ប៉ុន្តែអ្នកនាងក៍ស្នើកុំអោយប្រទិចផ្ដាសាចំពោះអ្នកតែងខ្លួនសុិចសុី ដោយប្រើភាសាអគតិដូចដែលបានផ្ទុះឡើងនៅក្នុងបណ្ដាញហ្វេសប៑ុកក្នុងប៉ុន្មានថ្ងៃនោះទេ ដោយអ្នកនាងបន្តថា សំបកខាងក្រៅរបស់មនុស្ស គឺមិនអាចឆ្លុះបញ្ចាំងពីចិត្តខាងក្នុងរបស់មនុស្សបានទេ។

ហេតុផលដែលនាំអោយមានការរិះគន់ចំពោះអ្នកនាងនោះ គឺបន្ទាប់ពីអ្នកនាងសរសេរបង្ហោះថា”យើងមិនអាចវិនិច្ឆ័យគេពីខាងក្រៅបានទេ អ្នកខ្លះស្លៀកពាក់ជិតៗ មើលទៅឃើញសុភាព តែធាតុពិតពិសពុល អ្នកខ្លះគេស្លៀកពាក់ sexy តែទឹកចិត្តអាចទូលំទូលាយ បើកចិត្តទទួលយកបាននៃភាពជឿនលឿន ភាពជឿនលឿននេះហើយធ្វើអោយគេឆ្លាតវៃ ក្លាហ៊ាន អាចដោះស្រាយរឿងចំពោះមុខដោយភាពប៉ុនប្រសព្វ។ យើងល្មមជឿនលឿនខ្លះៗហើយ ដើម្បីភាពរីកចំរើនសម្រាប់សង្គមយើងខ្លះ តែសូមជឿនលឿនតែអ្វីដែលមានប្រយោជន៍”។ ក្រោយការបង្ហោះរបស់អ្នកនាង គេឃើញមានការលើកឡើងមួយចំនួនថាអ្នកនាងគាំទ្រភាពចំពោះភាពសុិចសុី ដោយខ្លះរិះគន់ថាអ្នកនាងចង់លើកទឹកចិត្តអោយមានសកម្មភាពប្រាស់ចាកពីវប្បធម៍របស់ខ្មែរ។ ភ្លាមៗក្រោយការរិះគន់ពីបុគ្គលមួយចំនួនតូច អ្នកនាងបញ្ជាក់ថា អ្វីដែលអ្នកនាងបញ្ចេញយោបល់ មិនមែនគាំទ្រអ្នកលេចលើលេចក្រោមទាំងឡាយនោះទេ ប៉ុន្តែអ្នកនាងគ្រាន់តែចង់អោយមានការបញ្ឈប់ការជេរប្រមាថចំពោះនារីម្នាក់នោះ និងស្នើអោយធ្វើការប្រៀបធៀបចំពោះដូនចាស់ម្នាក់ ដែលស្លៀកសារ៉ុង ស្លៀកពាក់ស្រគត់ស្រគំ តែបែរជាចិត្តអាក្រក់ចិត្តមារចំពោះក្មេងតូចជាចៅរបស់ខ្លួន យ៉ាងឃោឃៅនោះផង។ អ្នកនាងថា នៅក្នុងសម័យនេះហើយ បងប្អូនអ្នកលេងហ្វេសប៑ុកគួរតែបើកចិត្តទូលាយទទួលយកបរិយាកាសទំនើបមួយ ដោយកុំគិតតែជេរប្រទិចផ្ដាសា ហើយមើលឃើញល្អតែមួយជ្រុងងប់ងល់ខ្លាំងពេក ដោយភ្លេចគិតពីសភាពខាងក្នុងរបស់បុគ្គលម្នាក់ៗ។ អ្នកនាងថា នារីដែលសុិចសុីហើយរងការជេរប្រទិច គឺដ្បិតថាមើលទៅហួសហេតុបន្តិចមែន ប៉ុន្តែនាងស្រស់ស្អាត ហើយក៍មិនប្រាកដទឹកចិត្តរបស់នារីម្នាក់នោះអាក្រក់នោះដែរ ដោយអ្នកនាងបញ្ជាក់ថា អ្នកធ្វើការរិះគន់ មិនគួរគ្រាន់តែឃើញបុគ្គលណាម្នាក់បញ្ចេញភាពសុិចសុី ហើយជេរផ្កាប់មុខ ធ្វើអោយសង្គមកម្ពុជាពោរពេញការមាក់ងាយនោះអុីចឹងទេ។ អ្នកនាងថាខ្លួនក៍ជានារីខ្មែរ ប្រកាន់ភ្ជាប់ទំនៀមទម្លាប់ខ្មែរនោះដែរ ប៉ុន្តែបើនារីណាស្អាត ហើយសុិចសុីទៅសម គឺអ្នកនាងគាំទ្រ ដើម្បីអោយក្រសែភ្នែកខាងក្រៅ មើលឃើញថានារីកម្ពុជា ក៍ស្រស់ស្អាតផង និងប្លែកភ្នែកផង កុំឃើញតែដដែលៗខ្លាំងពេក។ យ៉ាងណាមិញអ្នកនាងថា មិនទទួលយកដាច់ខាតចំពោះទង្វើសុិចសុីហួសហេតុ ហើយធ្វើអោយបាត់តម្លៃជាតិ។ អ្នកនាងលើកឧទាហរណ៍ថា បវរកញ្ញាកម្ពុជា ដោយសារតែខ្លាចចំពោះការជេរប្រទិចពីអ្នករិះគន់ដែលតែងកើតមាននោះហើយ ទើបនារីទាំងនោះ មិនហ៑ានធ្វើអ្វីអោយលេចធ្លោដូចបេក្ខនារីមកពីប្រទេសផ្សេងៗ ដែលអ្នកនាងយល់ថា ជាការបាត់ឱកាសស្ទើរគ្រប់ការប្រកួតលើឆាកអន្តរជាតិ។

ការលើករបស់អ្នកនាង គឺជាការពន្យល់ដល់អ្នកComment រិះគន់សំណេរប្រៀបធៀបរបស់អ្នកនាងមួយចំនួន ដើម្បីបញ្ចប់ការយល់ច្រលំ ដែលមានការយល់ច្រលំ និងដើម្បីអោយបើកចិត្តអោយទូលាយជាងនឹង ដើម្បីកុំអោយការសម្គាល់តែលើសំបកខាងក្រៅ ក្លាយជារឿងអគតិចំពោះបុគ្គលណាម្បាក់។ អ្នកនាងថា អ្នករិះគន់ផ្កាប់មុខមួយចំនួនគួរបង្វែររិះគន់ និងបំពាក់ទឹកចិត្តទង្វើររបស់មនុស្សអគតិ និងមនុស្សចិត្តឃោឃៅទាំងឡាយ ដើម្បីកែប្រែបុគ្គលទាំងនោះអោយមានឆន្ទៈល្អ ជាជាងនាំគ្នាមាក់ងាយ និងមើលងាយសំបកខាងក្រៅរបស់បុគ្គលណាម្នាក់ ហើយក្លាយជាការបញ្ចេញមតិឈ្លោះទាស់គ្នាឯង។

LEAVE A REPLY

Please enter your comment!
Please enter your name here