អត់ចាយមួយរៀលសោះ តែមួយឈុត រំដួលលិចទឹក លេចធ្លោរឡើងកប់ យប់មិញ

0

បើទោះជាតារាសិល្បៈភាគច្រើនដែលបានបង្ហាញខ្លួនក្នុងកម្មវិធីអាហារសាមគ្គីរបស់សមាគមមិត្តសិល្បករស្ម័គ្រជួយសង្គម កាលពីថ្ងៃទី១៥ មិថុនា ម្សិលមិញ ត្រូវគេឃើញលម្អដោយឈុតសំលៀកបំពាក់ស្រស់ស្អាត និងថ្លៃៗកប់ស៊េរី យ៉ាងណាក៏ដោយ ក៏ភាពលេចធ្លោរ គេនៅតែមើលឃើញថាចាញ់ប្រៀបកញ្ញា រំដួលលិចទឹក ដដែល ខណៈដែលនាងលម្អដោយឈុតផ្ការំដួលពីក្រមា ដែលធ្វើអោយអ្នកណាក៏ៗសំឡឹងឡើងចង់ភ្លឹក។

អ្វីដែលគេមិនជឿត្រជៀកទៅទៀតនោះគឺមួយឈុតដែលនាងបានលម្អយ៉ាងលេចធ្លោរនោះ គឺមិនបានចំណាយសូម្បីតែមួយដុល្លារនោះទេ។

កញ្ញារំដួលលិចទឹក និយាយថា មួយឈុតដែលនាងស្លៀកទៅកាន់កម្មវិធីនោះ គឺនាងយកសំលៀកបំពាក់ដែលមានស្រាប់មកប្រើ ដោយគ្រាន់តែថែមផ្ការំដួលពីក្រមានៅលើសក់ និងលើដងខ្លួនប៉ុណ្ណោះ។ កញ្ញាថាផ្ការំដួលដែលបានឃើញនោះ គឺនាងច្នៃពីសំបកកេសទឹកសុទ្ធដែលគរចោលក្នុងផ្ទះ ហើយព័ទ្ធដោយក្រមាដែលនាងទទួលបានពីផ្ទះក្រមា ដែលតែងតែឧបត្ថម្ភអោយនាង ដែលអាចនិយាយបានថាមួយឈុតដែលនាងកែច្នៃ គឺប្រើតែកម្លាំងប៉ុណ្ណោះ អត់ប្រើលុយសូម្បីមួយរៀលឡើយ។ នាងថានេះជាឈុតដែលនាងកែច្នៃដោយដៃ ដោយគំនិតក្នុងការបង្កើតនេះ ក៏កើតចេញពីបទពិសោធន៍ដែលចេះតែស្រាវជ្រាវ និងហាត់រៀនពីកម្មវិធីមួយទៅកម្មវិធីផងដែរ។ នាងថាបើគ្មានគំនិតច្នៃប្រឌិត នាងមិនអាចមានលទ្ធភាព ក្នុងការតែងខ្លួនអោយប្លែកដើម្បីលម្អរូបសម្រស់របស់ខ្លួននោះទេ ក្នុងពេលដែលមួយឈុតៗរបស់នាងប្រសិនបើគ្មានការកែច្នៃដោយផ្ទាល់ដៃក៏ពិតជាចំណាយអស់ច្រើន។

ជាមួយនឹងឈុតផ្ការំដួល ដែលមិនចំណាយលុយពីហោប៉ៅ សូម្បីមួយរៀលខ្មែរនេះ គេចាត់ទុកថានាងជាសិល្បការិនីមួយរូប ដែលមានគំនិតច្នៃប្រឌិតខ្ពស់ ហើយក៏ចាត់ទុកថាជាទេពកោសល្យផងដែរ ដែលនាងអាចរិះរកគំនិតថ្មីៗ ធ្វើអោយខ្លួនលេចធ្លោរស្ទើរគ្រប់កម្មវិធី ជាពិសេសកម្មវិធីជួបជុំអ្នកសិល្បៈធំៗ ដែលតារាសិល្បៈមួយចំនួនធំនឹកមិនឃើញ។ រំដួលលិចទឹក និយាយថានាងនឹងត្រៀមបង្ហាញឈុតដែលចេញពីគំនិតច្នៃប្រឌិតរបស់នាង និងរបស់អ្នកជួយកែច្នៃអោយនាងជាច្រើនម៉ូដទៀត ដោយនាងបញ្ជាក់ថាសម្រាប់កម្មវិធីធំៗ គឺនាងនឹងធ្វើមិនអោយអ្នកគាំទ្របប្រើពាក្យថាសាំភ្នែកនោះទេ។

ខាងក្រោមនេះ ជាសកម្មភាពកែច្នៃផ្ការំដួលអោយក្លាយជាគ្រឿងលម្អ ដែលនាងបានប្រើក្នុងកម្មវិធីអាហារសាមគ្គីកាលពីយប់មិញ ដែលម្នាក់ៗមិននឹកស្មានថាវត្ថុធាតុដើមដែលនាងប្រើយកមកច្នៃ គឺសាមញ្ញ ហើយស្រួលដល់ម្លឹងនោះឡើយ៖

LEAVE A REPLY

Please enter your comment!
Please enter your name here