រៀម ច័ន្ទបរមី ថ្ងូរក្រោយត្រលប់ពីអូស្ត្រាលី

0

ក្រោយសម្ដែងជាលើកដំបូងនៅក្នុងប្រទេសអូស្ត្រាលី តារាសម្ដែង និងជាតារាចម្រៀង កញ្ញា រៀម ច័ន្ទបរមី បានត្រលប់មកដល់ដីកំណើតវិញហើយ តាំងពីងថ្ងៃទី៩ មិថុនា ឆ្នាំ២០១៩។ យ៉ាងណាមិញក្នុងជំនួប២ថ្ងៃបន្ទាប់ពីមកដល់ នាងបែរជាថ្ងូរ និងប្រកាសថាមិនទាន់ទទួលការងារក្នុងស្រុកឡើយ។

កញ្ញា រៀម ច័ន្ទបរមី និយាយថា តាំងពីមុនមកដល់ប្រទេសកម្ពុជា នាងចាញ់អាកាសធាតុ និងមានអាការៈធីងធូងមិនទាន់ស្រួលនោះទេ ខណៈដែលការជិះយន្តហោះត្រលប់មកស្រុកច្រើនម៉ោង ក៍រឹតតែធ្វើអោយនាងមានអាការៈក្ដៅខ្លាំង និងឈឺៗក្បាលមិនស្រួលទ្វេរដង។ នាងថាខ្លួនត្រូវចុះបំពេញការងារ ដែលបានទាក់ទងទុកតាំងពីមុនចុះមក និងមុនឡលងទៅសម្ដែង ប៉ុន្តែក្រោយពេលមមកដល់គឺលុបចោលគ្មានសល់ ដោយសារតែនាងមានអាការៈមិនទាន់ស្រលះខ្លួន។ នាងថ្ងូរថា”អត់ទាន់ស្រួលសោះ មកដល់ភ្លាមមានការងារជាច្រើនត្រូវធ្វើ តែធ្វើអត់កើតសោះ”។

រៀម ច័ន្ទបរមី បន្តថា នៅមិនទាន់ទទួលការងារក្នុងស្រុកបានក្នុងពេលនេះទេ ដោយនាងគ្រោងសម្រាកយ៉ាងមួយសប្ដាហ៍ទៅមុខ ទើបនាងអាចទទួលការងារច្រៀង និងសម្ដែងបាន។ នាងថាការងារចេញសម្ដែងនៅក្នុងប្រទេសអូស្ត្រាលី ទទួលជោគជ័យយ៉ាងខ្លាំង ដោយគ្រប់ការសម្ដែងលក់សំបុត្រមានអ្នកទស្សនាណែនៗ នាងក៍ទទួលបានឱកាសចេញច្រៀងក្នុងពិធីជប់លៀងតូចធំតាមផ្ទះ ដោយមានបងប្អូនខ្មែរ ស្វាគមន៍យ៉ាងកក់ក្ដៅផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here