ស្ងាត់ៗ ជ័យ សុវ៉ាត ចាក់ចំចំណុចរសើបអ្នកគាំទ្រ

0

នៅពាក់កណ្ដាលឆ្នាំ២០១៩នេះ គេចាត់ទុកថា រាសីរបស់តារាចម្រៀង សាន់ដេ លោក ជ័យ សុវ៉ាត ហើបឡើងជាងមុន ដោយសារតែក្រៅពីលេចធ្លោក្នុងសកម្មភាពសប្បុរសធម៍ហើយ គឺថែមទាំងមានមួយបទចាក់ចំកន្លែងរសើបរបស់អ្នកគាំទ្រទៀត។ មួយបទរបស់លោក “ស្មានថាគេស្រលាញ់យើង” គ្រាន់តែដាក់បង្ហោះមិនទាន់បានប៉ុន្មានផង ក៍មានអ្នកចែកចាយ ចូលទស្សនា និង Subscribe រាប់មុឺនដងមិនធម្មតា។

ការទទួលស្គាល់បែបនេះ គឺបន្ទាប់ពីបទ”ស្មានថាគេស្រលាញ់យើង” បានក្លាយជាបទពេញនិយមក្នុងប៉ុន្មានថ្ងៃ ក្នុងសំលេងរោទិ៍ទូរស័ព្ទ និងឮគេចាក់បន្លឺក្នុងឃោសនាស័ព្ទនានាក្នុងហាង និងទីសាធារណៈនានា។ ទាំងអត្ថន័យ និងការដាក់មនោសញ្ចេតនៅក្នុងបទនេះ ហាក់ទទួលបានការគាំទ្រពីហ្វេនភាគច្រើន ទើបធ្វើអោយបទ”ស្មានថាគេស្រលាញ់យើង” កម្រើកឡើង។ យ៉ាងណាមិញគេមិនទាន់ដឹងថាបទចម្រៀងមួយនេះ នឹងអាចកញ្ឆក់បានទីផ្សារពីស្រទាប់យុវវ័យ និងមហាជន ក្លាយជាបទផ្ទុះខ្លាំងឬ យ៉ាងណាទេ។ អ្នកគាំទ្រជាច្រើនទទូចអោយលោក ចេញច្រៀងលើឆាកប្រូម៉ូតបទនេះ អោយបានច្រើន ដើម្បីអោយបទ”ស្មានថាគេស្រលាញ់យើង” កាន់តែកម្រើកក្នុងស្រទាប់យុវវ័យ។

លោក ជ័យ សុវ៉ាត ប្រកាសអ្នកគាំទ្រថា លោកនឹងត្រៀមរំលេចស្ទីលថ្មីលើឆាកតន្ត្រីក្នុងពេលឆាប់ៗ ដើម្បីប្រូម៉ូតបទនេះ អោយផ្ទុះ ហើយទទួលបានការគាំទ្រខ្លាំងឡើង។ មួយបទនេះ លោក ជ័យ សុវ៉ាត ដាក់មនោសញ្ចេតនាបានល្អ ខណៈដែលទឹកដមសំលេងរបស់លោក ក៍កាន់តែវិវត្តិន៍ល្អជាងមុន ធៀបនឹងបទមុនៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here