តារាចម្រៀង សាន សុខកក្កដា ប្រកាសអោយកូនស្រីស្នងសិល្បៈ

0

មកទល់ពេលនេះ តារាចម្រៀង អ្នកនាង សាន សុខកក្កដា ដែលគេស្គាល់ថាជាអតីតតារាចម្រៀងចំណាត់ថ្នាក់លេខ១ ប្រចាំខេត្តព្រះសីហនុ កាលពីឆ្នាំ១៩៩៥ នៅតែលេចលើឆាកទូរទស្សន៍ម្ដងម្កាល។ អ្នកនាងបានទាំងប្រកាសថា នឹងអោយកូនស្រីទាំង៣ប្រឡូកសិល្បៈនោះផង ខណៈដែលកូនស្រីច្បងអ្នកនាង បានក្លាយជាតារាសម្ដែងហើយ ក្នុងMV របស់នេនទុំ។

អ្នកនាង សាន សុខកក្កដា និយាយថា ដោយសារតែវ័យកាន់តែជ្រេ ទើបអ្នកនាងបណ្ដុះអោយកូនស្រីច្បងបានក្លាយជាតារាសម្ដែង ដោយសារតែកូនស្រីខ្វះជំនាញច្រៀង។ អ្នកនាងថាខ្លួនផ្អាកទទួលច្រៀងរាំ ប៉ុន្តែមិនមែនឈប់ទាំងស្រុងនោះទេ គឺនៅតែទទួលចេញមុខឡើងឆាកទូរទស្សន៍ម្ដងម្កាល។ យ៉ាងណាមិញ អ្នកនាងថា ខ្លួនបានបណ្ដុះកូនស្រីវ័យ២០ឆ្នាំ និងកូនស្រីទាំង២ អោយប្រឡូកការសម្ដែង បើទោះជាកូនស្រីមុនសូវមានទឹកដមសំលេងល្អ។ អ្នកនាង ថា ខ្លួនមិនអាវបោះបង់សិល្បៈបានទេ ជាពិសេសក្នុងពេលដែលមិត្តភ័ក្ត្រចាស់ៗនិងបងប្អូនល្អៗ របស់អ្នកនាងរួមមាន អ្នកនាង ខាត់ សុឃីម នេនទុំ ជីជេឃ្លាំង និងតារាជាច្រើនទៀត សុទ្ធតែជួយជំរុញអោយកូនស្រីរបស់អ្នកនាងបានក្លាយជាតារាសម្ដែង ជំនួសអោយអ្នកនាង។

អ្នកនាង សាន សុខកក្កដា បន្តថា ពិធីឡើងផ្ទះថ្មី កាលពីថ្ងៃទី៩ មិថុនា នៅបុរីគ្រីស្ដាល់ គឺជាថវិកាដែលអ្នកនាងបានសន្សំពីរបរលក់ងៀតគោ និងអាជីពចម្រៀង ដោយវីឡាភ្លោះតម្លៃជិត១០មុឺនដុល្លារនោះ គឺជាញើសឈាមរបស់អ្នកនាង មិនមែនបានពីចំណែកកេរ្តិ៍ពីអតីតស្វាមីឡើយ។ អ្នកនាងថាសប្បាយចិត្តដែលពិធីឡើងផ្ទះរបស់ខ្លួន គឺមានតារាច្រើនរូបចូលរួម ដូចជាអ្នកនាង ខាត់ សុឃីម លោក ហួរ សុផល លោក លី សុជន កញ្ញា ញឹម ចាន់ថន កញ្ញា សុឹម ថៃណា លោក អុឹម ជីវ៉ា កញ្ញា យ៉េយ៉េ លោក នេនទុំ និងតារាសិល្បៈច្រើនទៀត ដោយតារាម្នាក់ៗ ក្រោយពីបង្ហាញខ្លួនជាភ្ញៀវកិត្តិយស ក៍ឡើងច្រៀងរាំ ធ្វើអោយបរិយាកាសឡើងផ្ទះថ្មីរបស់អ្នកនាង មានភាពសប្បាយរីករាយ។ នៅក្នុងថ្ងៃនោះ បងប្រុសរបស់អ្នកនាង ក៍ឡើងផ្ទះផ្គួបជាមួយអ្នកនាងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here