ក្ដុកក្ដួល! ដើម្បីបានលុយព្យាបាលជម្ងឺមហារីកម្ដាយ តារាសម្ដែង Rak Sa សុខចិត្តអង្គុយលក់ស្បែកជើងក្រោមស្ពាន

0

អាចនិយាយបានថា មិនមានច្រើននាក់នោះទេ សម្រាប់កូនកត្តញូ នៅពេលអ្នកមានគុណមានជំងឺធ្ងន់។ អុីចឹងហើយ ទើបវីដេអូ Live លក់ស្បែកជើងនៅក្រោមស្ពានអាកាសនៅក្នុងប្រទេសថៃ របស់តារាសម្ដែង លោក ឈិត សារ៉ាត់ ហៅ Rak Sa កាលពីយប់ថ្ងៃទី៨ មិថុនា ឆ្នាំ២០១៩ ធ្វើអោយអ្នកចូលទស្សនាក្ដុកក្ដួលហួសប្រមាណ។

វីដេអូដែលធ្វើអោយម្នាក់ៗក្ដុកក្ដួលនោះ គឺដោយសារតែលោក Rak Sa បាន Live វីដេអូលក់ស្បែកជើងនៅក្រោមស្ពានលើចិញ្ចើមផ្លូវក្នុងប្រទេសថៃ ដើម្បីយកលុយទៅព្យាបាលជំងឺមហារីកស្បូនរបស់ម្ដាយ។ លោកបានត្អូញត្អែថា ឳពុកទើបតែកើតមហារីកស្លាប់មួយខែ ពេលនេះជំងឺមហារីករបស់ម្ដាយធ្លាក់ដល់សភាពធ្ងន់ធ្ងរត្រូវបញ្ជូនទៅព្យាបាលក្នុងប្រទេសថៃ ដែលធ្វើអោយលោកមិនមានលទ្ធភា ធ្វើការរកប្រាក់ ហើយកាន់តែខ្វះខាតខ្លាំង នៅពេលម្ដាយត្រូវការលុយច្រើន ដើម្បីព្យាបាល។ លោក Live លក់ស្បែកជើងយ៉ាងកម្សត់ ដោយឃោសនាបណ្ដើរបង្ហូរទឹកភ្នែកបណ្ដើរ ដោយគេឃើញអ្នកជួយទិញក៍ច្រើន ហើយអ្នកបរិច្ចាគលុយជួយក៍ច្រើន។

វីដេអូរបស់លោក បានធ្វើអោយអ្នកចូលទស្សនារន្ធត់ចិត្ត និងមានការអាណិតអាសូរចំពោះលោកយ៉ាងខ្លាំង ខណៈដែលអ្នកទស្សនាសរសើរថានេះគឺជាទឹកចិត្តកូនកត្តញូដ៍កម្រ ដែលលោកបានធ្វើចំពោះម្ដាយ។ យ៉ាងណាមិញនេះមិនមែនជាវីដេអូបង្ហាញពីជីវិតកម្សត់លើកដំបូងរបស់លោកនោះទេ ដោយគ្រាន់វីដេអូកាលពីថ្ងៃទី៨ មិថុនា ហាក់ធ្វើអោយអ្នកគាំទ្រ សង្វេគ និងអាណិតជាងគេ។

សូមទស្សនាវីដេអូ កម្សត់របស់លោក ដែលធ្វើអោយរំជួលអារម្មណ៍អ្នកលេងហ្វេសប៑ុក៖

LEAVE A REPLY

Please enter your comment!
Please enter your name here