មិនសរសើរមិនបាន ឈាង សុវណ្ណវី Cover មួយបទនេះ

0

ក្រោយបង្ហាញខ្លួនក្នុងកម្មវិធី Cambodia Idol រដូវកាលទី៣ កញ្ញា ឈាង សុវណ្ណវី កាន់តែទទួលបានការចាប់អារម្មណ៍នៅក្នុងវិស័យចម្រៀង បើទោះមិនទាន់លេចធ្លោខ្លាំងក្លា។ អ្វីដែលមានការសរសើរមិនដាច់ពីមាត់ គឺនៅពេលដែលនាងបង្ហើរសំនៀងមួយបទក្រោមចំណងជើងថា “គ្រាន់តែស្រលាញ់បង តើអូនខុសត្រង់ណា” ខណៈដែលបទចម្រៀងCover នេះ កំពុងធ្វើឲ្យមានការចែកចាយខ្លាំងនៅលើសង្គមហ្វេសប៑ុក។

មួយបទដែលនាងបង្ហើរសំនៀងនេះ ត្រូវបានគេចាត់ទុកថា មានសំលេងពិរោះ និងក្រអួនក្រអៅ ដោយសំលេងរបស់នាង ស្ដាប់ទៅមិនចាញ់ម្ចាស់សំនៀងដើមប៉ុន្មានទេ។ វីដេអូចម្រៀងនេះ ត្រូវគេចែកចាយច្រើន ហើយក៍ធ្វើអោយអតីតបេក្ខនារី Cambodia Idol កញ្ញា ឈាង សុវណ្ណវី ទទួលបានការចាប់អារម្មណ៍មិនអន់ដែរ ទាំងនេះ មិនមែនជាបទផ្ទាល់ខ្លួន។ ស្របគ្នាដែលក្នុងពេលនេះ នាងកាន់តែលេចមុខច្រើនលើឆាកតន្ត្រី និងកម្មវិធីធំៗផង ទើបរឹតតែធ្វើអោយនាងទទួលបានចាប់អារម្មណ៍។
ចង់ថឹងថា ទឹកដមសំលេងរបស់នាងពិរោះមិនអន់ជាងម្ចាស់ដើមប៉ុន្មាន សូមស្ដាប់កម្សាន្ត៖

LEAVE A REPLY

Please enter your comment!
Please enter your name here