សួស វីហ្សា និង ថមមី ភ្ជាប់ពាក ក្រោយទិញវីឡារួមគ្នា

0

ទើបតែឡើងសម្ពោធវីឡា ដែលអះអាងថាបានទិញរួមគ្នា ពេលនេះ តារាចម្រៀងល្បីឈ្មោះ សួស វីហ្សា និង លោក ថមមី បាមសម្រេចចិត្តភ្ជាប់ពាក្យជាមួយគ្នាហើយ កាលពីថ្ងៃ៧ ខែមិថុនា ឆ្នាំ២០១៩។ អ្នកទាំងកាន់តែធ្វើអោយស្នេហាមានភាពរឹងមាំ ប៉ុន្តែមិនទាន់ដឹងថា ពេលណាទើបការនោះទេ ខណៈដែលអ្នកទាំងពីរស្ថិតក្រោមដំបូលផ្ទះតែមួយដូចប្ដីប្រពន្ធទៅហើយនេះ។

ពិធីភ្ជាប់ពាក្យ កញ្ញា សួស វីហ្សា និងលោកថមមី ត្រូវបានធ្វើឡើងនៅផ្ទះវីឡារបស់អ្នកទាំងពីរ ដោយមានតារាសិល្បៈជាច្រើនចូលរួម។ គេនៅមិនទាន់ដឹងថាអ្នកទាំង២កំនត់ពាលាចូលរោងជ័យថ្ងៃណាឲច្បាស់នោះទេ។ ប៉ុន្តែបើតាមអ្នកគាំទ្រគឺចង់ឲ្យពួកគេរៀបការឆាប់ៗដើម្បីកុំឲនៅជូរផ្អូមគ្រាដែលចំនងស្នេហ៍រឹងមាំ។ យ៉ាងណាមិញអ្នកទាំងពីរបានប្រកាសរួមគ្នាថា មិនចោលសិល្បៈនោះទេ គឺមានតែសកម្មខ្លាំងឡើង បន្ទាប់ពីបើកចំហរស្នេហាដោយឈប់លាក់លៀម៕

LEAVE A REPLY

Please enter your comment!
Please enter your name here